ព័ត៌មានអន្ដរជាតិ
អ្នកស្លាប់នៅ អ៊ីរ៉ង់ កើនជាង ៥០០ នាក់ ខណៈតេហេរ៉ង់ គំរាមវាយមូលដ្ឋានយោធា អាមេរិក
ក្រុមសិទ្ធិមនុស្សកាលពីថ្ងៃអាទិត្យទី១១ ខែមករា បាននិយាយថា ការបង្ក្រាបលើការតវ៉ាទូទាំងប្រទេសនៅអ៊ីរ៉ង់ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៥៣៨ នាក់ហើយ ខណៈដែលទីក្រុងតេហេរ៉ង់គំរាមវាយប្រហារមូលដ្ឋានយោធាអាមេរិក បើប្រធានាធិបតី ដូណាល់ ត្រាំ ឬអ៊ីស្រាអែល ប្រើកម្លាំងដើម្បីការពារក្រុមបាតុករ។

យោងតាមសារព័ត៌មាន Reuters តាមតួលេខចុងក្រោយបំផុតរបស់ខ្លួនពីសកម្មជននៅក្នុង និងក្រៅអ៊ីរ៉ង់ ក្រុមសិទ្ធិមនុស្ស HRANA ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកនិយាយថា ខ្លួនបានផ្ទៀងផ្ទាត់ការស្លាប់របស់អ្នកតវ៉ាចំនួន ៥៣៨ នាក់ និងបុគ្គលិកសន្តិសុខ ៤៨ នាក់ ដោយមានមនុស្សជាង ១០,៦០០ នាក់ កំពុងឃុំខ្លួនក្នុងរយៈពេលពីរសប្តាហ៍ នៅក្នុងភាពចលាចលទូទាំំងប្រទេស។
ដោយសារតែអ៊ីនធឺណិត និងខ្សែទូរស័ព្ទបានកាត់ផ្តាច់នៅក្នុងប្រទេសអ៊ីរ៉ង់ ការវាស់វែងបាតុកម្មពីបរទេសកាន់តែពិបាក។ រដ្ឋាភិបាលអ៊ីរ៉ង់មិនទាន់បានផ្តល់តួលេខអ្នកស្លាប់សរុប សម្រាប់ការតវ៉ានៅឡើយទេ។ អ្នកនៅបរទេសមានការភ័យខ្លាចថា ការបិទបាំងព័ត៌មានកំពុងជំរុញឲ្យក្រុមអ្នកកាន់សាសនាជ្រុលនិយមនៅក្នុងសេវាសន្តិសុខរបស់អ៊ីរ៉ង់ ចាប់ផ្តើមការបង្ក្រាបដ៏បង្ហូរឈាម។
យ៉ាងណាក៏ដោយ មន្ត្រីអាមេរិកម្នាក់បានប្រាប់រ៉យទ័រកាលពីថ្ងៃអាទិត្យដែរថា លោកត្រាំគ្រោងនឹងជួបជាមួយទីប្រឹក្សាជាន់ខ្ពស់នៅថ្ងៃអង្គារ ដើម្បីពិភាក្សាអំពីជម្រើសសម្រាប់អ៊ីរ៉ង់។ ជម្រើសទាំងនោះរួមមានការវាយប្រហារយោធា ការប្រើប្រាស់អាវុធតាមអ៊ីនធឺណិតសម្ងាត់ ការពង្រីកទណ្ឌកម្ម ការផ្តល់ជំនួយតាមអ៊ីនធឺណិតដល់ប្រភពប្រឆាំងរដ្ឋាភិបាល និងការវាយប្រហារដោយផ្ទាល់ដោយសហរដ្ឋអាមេរិក ឬអ៊ីស្រាអែល។
គួរបញ្ចាក់ដែរថា ការតវ៉ាបានចាប់ផ្តើមនៅថ្ងៃទី ២៨ ខែធ្នូ ដើម្បីឆ្លើយតបទៅនឹងតម្លៃទំនិញកើនឡើង មុនពេលងាកមកប្រឆាំងនឹងអ្នកគ្រប់គ្រងសាសនាដែលបានគ្រប់គ្រងចាប់តាំងពីបដិវត្តន៍អ៊ីស្លាមឆ្នាំ ១៩៧៩។ ជាងនេះទៀត ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា អាជ្ញាធរអ៊ីរ៉ង់បានចោទប្រកាន់អាមេរិក និងអ៊ីស្រាអែលពីបទញុះញង់បញ្ហា ហើយបានអំពាវនាវឲ្យមានការជួបជុំទូទាំងប្រទេសនៅថ្ងៃចន្ទ ដើម្បីថ្កោលទោស «សកម្មភាពភេរវកម្មដែលដឹកនាំដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល»៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានខាងក្រោមនេះ៖
មេដឹកនាំកំពូល អ៊ីរ៉ង់ ប្រកាសជំហររឹងរូស មិនព្រមចុះចាញ់ដាច់ខាត
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


