សេដ្ឋកិច្ច
រោងចក្រផលិតសំបកកង់រថយន្ត WANLI TIRE តម្លៃជិត ៣០០ លានដុល្លារ ដាក់ឱ្យដំណើរការនៅខេត្តស្វាយរៀង
រោងចក្រផលិតសំបកកង់រថយន្ត ដែលមានតម្លៃជិត ៣០០ លានដុល្លារ របស់ក្រុមហ៊ុន វ៉ាន់លី ថាយអឺរ WANLI TIRE (CAMBODIA) CO., LTD បានបើកសម្ពោធដាក់ឱ្យដំណើរការដំណាក់កាលទី១ នៅព្រឹកថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២៦ ក្រោមវត្តមានលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

រោងចក្រផលិតសំបកកង់រថយន្ត វ៉ាន់លី ថាយអឺរ មានទីតាំងស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស ស៊ីនបាវិត ក្នុងស្រុកចន្ទ្រា ខេត្តស្វាយរៀង ដែលមានទំហំផ្ទៃដី ៣២ ហិកតា និងអាចផ្ដល់ការងារប្រមាណ ៦០០ កន្លែង។
ការសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវក្រុមហ៊ុនផលិតសំបកកង់រថយន្ត វ៉ាន់លី ថាយអឺរ គឺជាសក្ខីភាពសបញ្ជាក់ឱ្យឃើញពីសមិទ្ធផលដ៏ថ្លៃថ្លាថ្មីមួយទៀត ដែលកើតចេញពីចំណងកិច្ចសហប្រតិបត្តិការដ៏រឹងមាំ រវាងកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន។
ទន្ទឹមនេះ ពិធីនេះក៏បង្ហាញយ៉ាងជាក់ច្បាស់ អំពីការផ្តល់សេចក្តីទុកចិត្ត របស់វិស័យឯកជន មកលើសក្តានុពលដែលមាននៅកម្ពុជា។

លោក ម៉ែន សុភក្តិ ប្រធានសមាគមអភិវឌ្ឍន៍កៅស៊ូមានប្រសាសន៍ថា វត្តមានរោងចក្រផលិតសំបកកង់រថយន្តនៅកម្ពុជាបានជួយស្រូបទាញជ័រកៅស៊ូក្នុងស្រុកកាន់តែច្រើន។
លោក ម៉ែន សុភក្ដិយល់ឃើញថា៖ «ពីមុនយើងលក់កៅស៊ូនាំចេញទៅក្រៅប្រទេស ឥឡូវមានរោងចក្រកង់ឡានដែលគេមកផលិតដោយប្រើកៅស៊ូធម្មជាតិ ផ្នែកនៃគ្រឿងផ្សំផលិតកង់ឡានគឺទិញកៅស៊ូធម្មជាតិក្នុងស្រុក ហើយយើងលក់កៅស៊ូក្នុងស្រុកយើងអត់ចំណាយលើការដឹកជញ្ជូនសេវាផ្សេងៗ»។

នៅក្នុងឆ្នាំ ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគលើរោងចក្រផលិតសំបកកង់រថយន្តចំនួន ៤ ជាមួយទុនវិនិយោគ ៧៧៤ លានដុល្លារ ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស ISI ខេត្តព្រះសីហនុ និងតំបន់សេដ្ឋកិច្ចពិសេសស្ថិតក្នុងខេត្តស្វាយរៀង។
កម្ពុជារកចំណូលបានជាង ១,២ ពាន់លានដុល្លារ ពីការនាំចេញសំបកកង់រថយន្តនៅក្នុងរយៈពេល ១១ ខែ ឆ្នាំ ២០២៥ កើនឡើង ៥៧,៨៨% ធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ ២០២៤ ខណៈតម្រូវការជ័រកៅស៊ូក្នុងស្រុកកើនឡើងខ្ពស់៕


អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២១ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


