Connect with us

សេដ្ឋកិច្ច

រដ្ឋាភិបាល​ សម្រេច​ព្យួរ​ការបង់​ប្រាក់រំដោះ​ពន្ធ​លើប្រាក់ចំណូលក្នុងវិស័យ​ឧស្សា​ហកម្ម​កាត់ដេរ

បានផុស

នៅ

រដ្ឋាភិបាលកម្ពុជានៅថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២៦ ​សម្រេច​ព្យួរទុក​ការបង់ប្រាក់​រំដោះ​ពន្ធ​លើ​ប្រាក់ចំណូល​របស់​សហគ្រាសក្នុងវិស័យ​ឧស្សា​ហកម្មផ្នែកវាយនភណ្ឌកាត់ដេររហូតដល់ដំណាច់ឆ្នាំ ២០២៨ ដើម្បីនិរន្តរភាព ជំរុញការនាំចេញ និងបង្កើតការ​ងារដល់​ប្រជា​ពលរដ្ឋ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាម​ប្រកាស​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុចេញផ្សាយនៅថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២៦ ការសម្រេចនេះ មានវិសាលភាព​អនុវត្តចំពោះសហគ្រាស​ជាគម្រោងវិនិយោគ​មានលក្ខណ​សម្បត្តិ​គ្រប់​គ្រាន់​ ក្នុងវិស័យវាយនភណ្ឌកាត់ដេរ​ដែលផុតរយៈពេល​លើកលែង​ពន្ធលើ​ប្រាក់​ចំណូល រួមមាន សហគ្រាស វាយនភណ្ឌ សហគ្រាសផលិតសម្លៀកបំពាក់ ស្បែកជើង មួក កាបូប ស្រោមដៃ កន្សែង និងសហគ្រាសផលិតកម្រាលតុ សម្រាប់​បម្រើដល់ការនាំចេញ។​

​សហគ្រាសដូចមានចែងក្នុងប្រការ២ នៃប្រកាសនេះ ត្រូវបានអនុគ្រោះព្យួរទុកជាបណ្តោះអាសន្ននូវ ការបង់ប្រាក់រំដោះពន្ធលើប្រាក់ចំណូលប្រចាំខែ រហូតដល់ដំណាច់ឆ្នាំ២០២៨។

​ដើម្បីទទួលបានការព្យួរទុកការបង់ប្រាក់រំដោះពន្ធលើប្រាក់ចំណូលប្រចាំខែ ដូចមាន​ចែង​ក្នុង​ប្រការ​៣ នៃ ប្រកាសនេះ ​សហគ្រាសត្រូវបំពេញលក្ខខណ្ឌដូចខាងក្រោម៖

​កាន់បញ្ជីកាគណនេយ្យឱ្យបានត្រឹមត្រូវ ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធដារ និងច្បាប់ ​និងលិខិតបទដ្ឋានគតិយុត្តស្តីពីគណនេយ្យនិងសវនកម្មជាធរមាន ​ព្រមទាំង​ដាក់​លិខិត​ប្រកាស​សារពើពន្ធ និងបង់ប្រាក់ពន្ធអាករដទៃទៀតតាមកាលកំណត់ ដូចមានចែងក្នុង ច្បាប់ ​និង​លិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធដារជាធរមាន និង​ផ្តល់របាយ​ការណ៍​សវនកម្មឯក​រាជ្យប្រចាំឆ្នាំ​ជូន​រដ្ឋបាល​សារពើពន្ធ។​

​ក្នុងករណីមិនបានបំពេញតាមលក្ខខណ្ឌទាំង ៣ ខាងលើ សហគ្រាសនឹងត្រូវដក​ហូតការព្យួរទុក​ការបង់ប្រាក់រំដោះពន្ធលើប្រាក់ចំណូលប្រចាំខែ ព្រមទាំងត្រូវទទួលរងទណ្ឌកម្មផ្សេងៗ​ តាមច្បាប់​ជាធរមាន៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម