សេដ្ឋកិច្ច
ក្រុមហ៊ុនស្រាវជ្រាវវេជ្ជសាស្រ្តអាមេរិក CRL បោះទុនវិនិយោគជាង ៥០០ លានដុល្លារ នៅកម្ពុជា
កំពង់ធំ, ថ្ងៃទី១៥ មករា ២០២៦– ក្រុមហ៊ុនស្រាវជ្រាវវេជ្ជសាស្ត្រអាមេរិក Charles River Laboratories (CRL) បានវិនិយោគជាង ៥០០ លានដុល្លារនៅក្នុងខេត្តកំពង់ធំ ដែលជាការវិនិយោគផ្ទាល់ពីបរទេសធំជាងគេមួយរបស់សហរដ្ឋអាមេរិកក្នុងប្រទេសកម្ពុជានាដើមឆ្នាំ២០២៦នេះ។

ពិធីនោះត្រូវបានធ្វើឡើងនៅស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ក្រោមអធិបតីភាពរបស់ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងមានការចូលរួមពីតំណាងស្ថានទូតសហរដ្ឋអាមេរិក។
ឯកឧត្តម វង្សី វិស្សុត បានថ្លែងថា គម្រោងវិនិយោគនេះ នឹងបង្កើតការងារថ្មី បង្កើនប្រាក់ចំណូល បណ្តុះបណ្តាលជំនាញ និងពង្រឹងសេដ្ឋកិច្ចជនបទ។ លោកបានបន្ថែមទៀតថា វិនិយោគនេះនឹងជួយ កម្ពុជាក្លាយជាផ្នែកសំខាន់ក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ជីវវិទ្យា និងសុខាភិបាលអន្តរជាតិ។
លោកស្រី Shannon M. Parisotto អគ្គនាយកប្រតិបត្តិជាន់ខ្ពស់របស់ CRL បានថ្លែងថា “វិនិយោគនេះមិនមែនត្រឹមតែជាទុនប៉ុណ្ណោះទេ ប៉ុន្តែជាកិច្ចសហការយុទ្ធសាស្ត្ររយៈពេលវែងជាមួយកម្ពុជា ដែលផ្អែកលើទំនុកចិត្ត និងអត្ថប្រយោជន៍រួម។”

CRL ដែលមានប្រតិបត្តិការនៅជាង ២០ ប្រទេស និងមានបុគ្គលិកជិត ២០,០០០ នាក់ បានបញ្ជាក់ថា ក្រុមហ៊ុនបានគាំទ្រការអភិវឌ្ឍឪសថថ្មីប្រហែល ៩០ ភាគរយ ដែលទទួលស្គាល់ដោយ FDA ក្នុងឆ្នាំ ២០២៥។
ក្រុមហ៊ុនបានសន្យាថា នឹងរក្សាបុគ្គលិកកម្ពុជា ២០០ នាក់ បង្កើនប្រាក់ខែ បន្ថែមកម្លាំងពលកម្ម និងផ្តល់ការបណ្តុះបណ្តាលវិជ្ជាជីវៈ។ CRL ក៏បានប្រកាសថា នឹងវិនិយោគបន្ថែមលើហេដ្ឋារចនាសម្ព័ន្ធ ដូចជា ការពង្រីកសមត្ថភាពចិញ្ចឹម ការតំឡើងប្រព័ន្ធត្រួតពិនិត្យឌីជីថល និងការកែលម្អបរិស្ថាន។

ក្រៅពីបេសកកម្មវិទ្យាសាស្ត្រ CRL ក៏បានប្រកាសថា នឹងផ្តល់ថវិកាសម្រាប់ការគាំទ្រសង្គម ប្រចាំឆ្នាំចំនួន ២៥០,០០០ ដុល្លារ ដើម្បីគាំទ្រអប់រំ សុខាភិបាល ទឹកស្អាត និងអភិវឌ្ឍយុវជន។ គម្រោងដំបូងក្នុងឆ្នាំ ២០២៦ គឺសាងសង់សាលាថ្មីមួយសម្រាប់សហគមន៍ក្នុងតំបន់។
«ក្រោមការដឹកនាំរបស់ CRL កម្ពុជា នឹងក្លាយជាផ្នែកសំខាន់ និងទុកចិត្តបានក្នុងខ្សែច្រវាក់ផ្គត់ផ្គង់សកល។នេះគឺជាការចាប់ផ្តើមនៃដំណើរថ្មី ដែលផ្អែកលើទំនុកចិត្ត ការអភិវឌ្ឍ និងភាពជាដៃគូរយៈពេលវែង។»នេះបើយោងតាមការលើកឡើងរបស់លោកស្រី Parisotto ៕

-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២៣ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


