Connect with us

កីឡា

យ៉ុន​ ខេមរៈ​ លាមាត់​លា​ក​ដោយ​កោសក់​ក្រោយ​បន់​ឲ្យ​ឈប់​បាញ់​គ្នា​រវាង​ខ្មែរ-សៀម​

បានផុស

នៅ

ដៃ​ប៉ះសេ​របស់​ក្លឹប​បាល់ទះ​ស្នងការ​រាជធានីភ្នំពេញ​ កីឡាករ​ យ៉ុន​ ខេមរៈ​ ប្រាប់​ថា​ជា​ការ​លា​មាត់​​ក្រោយ​បន់​ស្រន់​ឲ្យ​ឈប់​មាន​ការ​បាញ់​គ្នា​រវងា​កម្ពុជា​ និង​សៀម ​អំឡុង​ការ​ឈ្លានពាន​នេះ​រូប​គេ​បាន​កោសក់​បន្ទាប់​ពី​ប្រទេស​ទាំង​ពីរ​ចាប់​ផ្ដើម​មាន​សន្តិភាព​ឡើង​វិញមែន។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាករ យ៉ុន ខេមរៈ

កីឡាករ​ យ៉ុន​ ខេមរៈ បាន​ឲ្យ​ដឹង​ថា​ សក់​របស់​ខ្លួន​ដែល​ទើប​ដុះ​បាន​បន្តិចៗ​នេះ​គឺ​បន្ទាប់ពី​រូប​គេ​បាន​លា​មាត់​​វិញ​ចំពោះ​ការ​ដែល​បាន​បន់​ស្រន់​ឲ្យ​ប្រទេស​កម្ពុជា​មាន​សន្តិភាព​ឡើង​វិញ​ ឬ​ឈប់​បាញ់គ្នា​​រវាង​ខ្មែ​-សៀម ​ឡើងវិញ​ដូច​មុន។​

អ្នក​ប៉ះសេ​ដែល​ជួយ​ឲ្យ​ក្លឹប​ស្នងការ​រាជធានីភ្នំពេញ​ឈ្នះ​ការ​ប្រកួត​សប្បុរសធម៌​រូប​នេះ​បន្ត​ទៀត​ថា​ ដោយ​ឃើញ​ពី​រូប​ភាព​លំបាក​វេទនា​ ការ​ខូចខាត​ និង​ការ​ពលី​យ៉ាងធ្ងន់ធ្ងរ​កន្លង​ទៅ​ចំពោះ​ការ​ឈ្លានពាន​រយៈពេល​ខ្ទង់​ ២០​ថ្ងៃ​កន្លង​ទៅ​នេះ ​ខ្លួន​បាន​បន់​ស្រន់​ឲ្យ​ប្រទេស​ជាតិ​មាន​សុខ​សុវត្ថិភាព​ មាន​សន្តិភាព​ឡើង​វិញ។​ ជា​មួយ​គ្នា​នោះ​ដែរ​ឪពុក​របស់​ខ្លួន​ក៏​កំពុង​នៅ​ឈរ​តតាំង​ជួរ​មុខ​ជា​មួយ​សៀម​ផង​ដែរ​អំឡុង​ពេល​នេះ​សង្គ្រាម​នេះ​ ដូច្នេះ​អ្វី​ដែល​ខ្លួន​បាន​បន់ស្រន់​ក៏​មាន​ជា​បទ​ឈប់​បាញ់​ និង​ចាប់​ផ្ដើម​មាន​សភាព​ធូរស្រាល​ឡើង​វិញ​នេះ​ទើប​រូប​គេ​បាន​កោ​សក់​ជា​ការ​លា​មាត់​តែ​ម្ដង។​

បញ្ជាក់​ដែរ​ថា​ យ៉ុន​ ខេមរៈ​ ជា​កីឡាករ​នៃ​ក្លឹប​បាល់ទះ​ស្នងការ​រាជធានីភ្នំពេញ​ និង​បាន​ជួយ​ឲ្យ​ក្រុម​ឈ្នះ​ការ​ប្រកួត​​សប្បុរសធម៌​ក្នុង​ការ​រៃអង្គាស​ថវិកា​ជួយ​ដល់​វីរកងទ័ព​ វីរកងកម្លាំង​នគរបាល​ជាតិ​ រួម​ទាំង​ជន​ភៀសសឹក​ដែល​កំពុង​ជួប​ការ​លំបាក​អំឡុង​ការ​ឈ្លានពាន​ពី​សំណាក់​ប្រទេស​សៀម។​ ការ​ប្រកួត​​សប្បុរសធម៌​នេះ​ដែល​រៀបចំ​ឡើង​ដោយ​សហព័ន្ធ​បាល់ទះ​កម្ពុជា​ជា​មួយ​ក្រុម​ហ៊ុន​ WURKZ ​បាន​ប្រមូល​ថវិកា​សរុប​ ១២៧,៨៧៥,០០០ ​រៀល​ កាល​ពី​ថ្ងៃ​ទី១៧​ ខែ​មករា​ ឆ្នាំ​២០២៦​ នៅ​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ។​ ក្រុម​បាល់ទះ​ស្នងការ​រាជធានីភ្នំពេញ​បាន​យក​ឈ្នះ​លើ​ក្រសួង​មហាផ្ទៃ​ ដោយ​លទ្ធផល​ ៣-២​ សិត​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​នោះ៕​

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម