ព័ត៌មានជាតិ
ក្រសួងអភិវឌ្ឍន៍ជនបទ ចុះពិនិត្យវឌ្ឍនភាពកម្មវិធីអភិវឌ្ឍន៍ និងធ្វើឲ្យប្រសើរឡើងលើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ នៅឃុំតាគង់
ក្រសួងអភិវឌ្ឍន៍ជនបទ បានចុះពិនិត្យវឌ្ឍនភាពកម្មវិធីអភិវឌ្ឍន៍ និងធ្វើឲ្យប្រសើរឡើងលើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ នៅឃុំតាគង់ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២៦។


លោក ជា យុទ្ឋារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ លើកឡើងថា កម្មវិធីអភិវឌ្ឍន៍ និងធ្វើឲ្យប្រសើរឡើងលើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ប្រកបដោយនិរន្តរភាព នៅឃុំតាគង់ ក្រសួងអភិវឌ្ឍន៍ជនបទ បានផ្តល់ជូនប្រជាពលរដ្ឋក្នុងឃុំតាគង់ រួមមាន ៖ ស្តារស្រះសហគមន៍ អណ្តូងខួងបំពាក់ស្នប់ ពាងត្រងទឹកភ្លៀង ធុងជ័រត្រងទឹកភ្លៀងសម្រាប់សាលារៀន និងមណ្ឌលសុខភាព បង្គន់អនាម័យតាមសាលារៀន បង្គន់អនាម័យគ្រួសារ។ ជាក់ស្ដែង ក្រសួងអភិវឌ្ឍន៍ជនបទ បានចុះពិនិត្យការស្តារស្រះសហគមន៍ចំនួន ៦ និង ពាងត្រងទឹកភ្លៀងចំណុះ ១ ០០០ លីត្រ ចំនួន ៣៦២៥ ពាង។

ទន្ទឹមនោះ លោក ទិត្យ សុផា អគ្គាធិការរង និងជានាយកកម្មវិធី បានណែនាំដល់ក្រុមការងារបច្ចេកទេសទាំងអស់ និងក្រុមហ៊ុនសាងសង់ ឲ្យខិតខំជំរុញការងារសាងសង់ទៅតាមជំនាញស្របតាមស្តង់ដារ និងមានគុណភាពខ្ពស់ ប្រើប្រាស់បានយូរអង្វែង ហើយឲ្យសម្រេចរួចរាល់តាមផែនការដែលបានកំណត់។

ជាមួយគ្នានោះ លោក ទិត្យ សុផា ក៏បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ សូមចូលរួមថែរក្សាសមិទ្ធផលដែលទទួលបានថ្មីនេះ តាមរយៈការសម្អាតបរិស្ថាន និងថែទាំឲ្យបានគង់វង្សយូរអង្វែង។ ពិសេសសូមចូលរួមផ្តល់ការសហការ និងជំរុញកម្មវិធីអភិវឌ្ឍន៍ និងធ្វើឲ្យប្រសើរឡើងលើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ប្រកបដោយនិរន្តរភាព បន្តទៀត៕
អត្ថបទ ៖ អ ពៅ


-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១០ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


