ព័ត៌មានអន្ដរជាតិ
ជនរងគ្រោះស្លាប់ក្នុងឧបទ្ទវហេតុធ្លាក់រថភ្លើងនៅអេស្ប៉ាញនឹងទទួលសំណងជិត២៦ម៉ឺនដុល្លារក្នុងម្នាក់
រដ្ឋមន្ត្រីដឹកជញ្ជូនប្រទេសអេស្ប៉ាញ លោក Oscar Puente បាននិយាយ កាលពីថ្ងៃអង្គារថា ប្រទេសអេស្ប៉ាញនឹងចំណាយប្រាក់ចំនួន ២៤លានដុល្លារ ជាសំណងដល់ជនរងគ្រោះនៃការធ្លាក់រថភ្លើងល្បឿនលឿនកាលពីសប្តាហ៍មុន សម្លាប់មនុស្ស ៤៥នាក់ និងមនុស្សជាង១៥០នាក់រងរបួស។

យោងតាមរ៉យទ័រ ប្រទេសនេះនៅតែជួបគ្រោះថ្នាក់ដោយសារធ្លាក់រថភ្លើងជាញឹកញាប់ ជាក់ស្តែងនៅថ្ងៃទី១៨ ខែមករា ក្នុងរដ្ឋ Adamuz ជិតទីក្រុង Cordoba ភាគខាងត្បូង បណ្តាលឱ្យមានអ្នកស្លាប់ជាច្រើននោះ។
មិនតែប៉ុណ្ណោះ ប្រទេសអេស្ប៉ាញមានអ្នកស្លាប់ដោយសារតែឧបទ្ទវហេតុរថភ្លើងខ្ពស់បំផុត ក្នុងប្រវត្តិសាស្ត្រអឺរ៉ុប និងជាប់ឈ្មោះជាប្រទេសដែលមានអ្នកស្លាប់ច្រើន ចាប់តាំងពីឆ្នាំ ២០១៣ មកនោះ។
ចំពោះសំណងនេះ គ្រួសារនៃអ្នកដំណើរដែលបានស្លាប់នឹងទទួលបានប្រាក់សំណងចំនួន ២៥៩ ១១២ ដុល្លារក្នុងម្នាក់ៗ មានសុពលភាពរយៈពេល ៣ខែ ដែលស្មើនឹង ៨៦ ៣៧០ដុល្លារ ជាជំនួយលើកលែងពន្ធពីរដ្ឋាភិបាល និងការទូទាត់ធានារ៉ាប់រងមុន ចំនួន ៨៦ ៣៧០ដុល្លា ចំណែកប្រាក់ ៨៦ ៣៧០ដុល្លារទៀតនឹងត្រូវបង់ក្រោយពីការធានារ៉ាប់រង។
លោក Puente បាននិយាយដោយបន្ថែមថា៖«ជនរងគ្រោះមិនអាចមានលទ្ធភាពរង់ចាំច្រើនឆ្នាំ ដើម្បីទទួលបានការគាំទ្រពីភាគីរដ្ឋាភិបាលទេ។ យើងដឹងថានីតិវិធីធម្មតា និងពេលវេលាផ្លូវច្បាប់មិនទាន់ឆ្លើយតបទៅនឹងភាពត្រូវការបន្ទាន់ នៃសោកនាដកម្មបែបនេះទេ។ ចំណែកភាពមិនប្រាកដប្រជាខាងសេដ្ឋកិច្ច មិនអាចត្រូវបានបូកបន្ថែមពីលើការឈឺចាប់ផ្លូវចិត្តនោះទេ»។
រដ្ឋមន្ត្រីរូបនេះ ស្ថិតនៅក្រោមសម្ពាធសាធារណៈចាប់តាំងពីការធ្លាក់រថភ្លើងនៅរដ្ឋ Adamuz និងឧប្បត្តិហេតុផ្សេងទៀតក្នុងសប្តាហ៍ដដែល រួមទាំងការស្លាប់របស់អ្នកបើកបររថភ្លើងនៅរដ្ឋ Catalonia និងគ្រោះថ្នាក់ពីរផ្សេងទៀត តែមិនមានមនុស្សស្លាប់ទេ។ គណបក្សប្រឆាំងដ៏សំខាន់ក្នុងប្រទេស បានទាមទារឱ្យលោក Puente លាលែងពីតំណែង។
តែយ៉ាងណា នៅពេលគេសួរពីអនាគតរបស់ខ្លួន លោក Puente បានប្រាប់អ្នកយកព័ត៌មានថា លោកមានមនសិការស្ងប់ស្ងាត់ អនុវត្តការងារឱ្យអស់ពីសមត្ថភាព និងខិតខំប្រឹងប្រែងធ្វើទំនាក់ទំនង ដែលខ្លួនបានដឹងដឹងទៅកាន់ប្រជាពលរដ្ឋ៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម១៨ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


