សេដ្ឋកិច្ច
កម្ពុជាទទួលបានភ្ញៀវទេសចរវៀតណាមជាង ១ លាននាក់ ឈរលេខរៀងទី១
កម្ពុជាទទួលបានភ្ញៀវទេសចរមកពីវៀតណាមចំនួន ១,២ លាននាក់ នៅក្នុងឆ្នាំ ២០២៥ ធ្លាក់ចុះ ៨,៨% ធៀបនឹងឆ្នាំ ២០២៤ ប៉ុន្តែឈរនៅលំដាប់លេខរៀងទី១ ដែលមានចំនួនច្រើនជាងគេ។

យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ នៅក្នុងឆ្នាំ ២០២៥ កម្ពុជាទទួលបានភ្ញៀវទេសចរណ៍អន្តរជាតិជាង ៥,៥ លាននាក់ ក្នុងនោះមានទេសចរវៀតណាមចំនួន ១,២ លាននាក់ ធ្លាក់ចុះ ៨,៨% ឈរលេខរៀងទី១ ចំណែកឯទេសចរចិនចំនួន ១,២ លាននាក់ កើន ៤១,៤% ឈរលេខរៀងទី២ និងថៃ ១ លាននាក់ ធ្លាក់ចុះ ៥២% អាមេរិក ២០ ម៉ឺននាក់ ធ្លាក់ចុះ ៣,៦% និងទេសចរកូរ៉េ ១,៥ ម៉ឺននាក់ ធ្លាក់ចុះ ២០,៦%។
វិស័យទេសចរណ៍បានងើបឡើងវិញនៅឆមាសទី១ ឆ្នាំ ២០២៥ ដែលគាំទ្រដោយការធ្វើពិពិធកម្មទិសដៅទេសចរណ៍ និងការបង្កើនការតភ្ជាប់ជើងហោះហើរត្រង់ គួបផ្សំនឹងការដាក់ឱ្យដំណើរការអាកាសយានដ្ឋានអន្តរជាតិថ្មីៗ ដែលជាសក្ដានុពលក្នុងការទាក់ទាញភ្ញៀវទេសចរអន្តរជាតិ។
ចាប់តាំងពីឆមាសទី២ ឆ្នាំ ២០២៥ ការផ្ទុះអាវុធកម្ពុជា-ថៃ ទាំងពីរលើក និងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅក្នុងតំបន់បានធ្វើឱ្យវិស័យទេសចរណ៍ទទួលរងផលប៉ះពាល់ដែលធ្វើឱ្យកំណើនក្នុងវិស័យនេះបានថយមកនៅត្រឹម ៥,១% ធៀបនឹងឆ្នាំ ២០២៤ ដែលមានជាង ១៣%។

លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា (PATA) មានប្រសាសន៍ថា កម្ពុជារងសម្ពាធធ្ងន់ធ្ងរនៅក្នុងឆ្នាំ ២០២៥ បន្ទាប់ពីជំងឺកូវីដ១៩ ដោយសារការចោទប្រកាន់ពីការឆបោកអនឡាញ និងការឈ្លានពានពីប្រទេសថៃ។
លោក ធួន ស៊ីណាន យល់ឃើញថា៖ «ភូមិសាស្ត្រនយោបាយកំពុងកើតមានឡើងនៅលើពិភពលោក ពិភពលោកបានដើរដល់ផ្លូវទាល់ ដែលយើងគ្រប់គ្នាស្មានមិនត្រូវ អ្វីក៏អាចកើតមានឡើងគ្រប់ពេលវេលា យើងអត់ដឹងថា តើថ្ងៃស្អែកមានអ្វីកើតឡើងទៀតទេ»។
យោងតាមក្រសួងទេសចរណ៍ នៅក្នុងឆ្នាំ ២០២៥ កម្ពុជាស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិចំនួន ៥ ៥៦៩ ៧៥២ នាក់ ធ្លាក់ចុះ ១៦,៩% ធៀបនឹងឆ្នាំ ២០២៤ ដែលមានចំនួន ៦,៧ លាននាក់។
ថ្វីត្បិតតែភ្ញៀវទេសចរធ្លាក់ចុះ ប៉ុន្តែចំណូលដែលទទួលបានពីទេសចរណ៍អន្តរជាតិប្រមាណ ៣,៧ ពាន់លានដុល្លារ កើនឡើង ៣% ធៀបនឹងឆ្នាំ ២០២៤។ នេះបើយោងតាមធនាគារជាតិ៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ៧ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


