ព័ត៌មានជាតិ
ផ្លូវជួរមាត់ទន្លេក្រុងក្រចេះ បំពាក់អំពូលសូឡា លើកកម្ពស់សោភ័ណ្ឌភាពក្រុងឲ្យកាន់តែទាក់ទាញ
អំពូលសូឡាចំនួន ១៧៧ ដើម នឹងរៀបចំដំឡើងនិងលេចចេញជារូបរាងក្នុងពេលឆាប់ខាងមុខនេះនៅតាមបណ្តោយផ្លូវមាត់ទន្លេមេគង្គក្នុងក្រុងក្រចេះ ដែលជាផ្នែកមួយក្នុងការកែលម្អនិងលើកកម្ពស់សោភ័ណ្ឌភាពក្រុងក្រចេះឱ្យកាន់តែមានភាពទាក់ទាញបន្ថែមទៀត។
បង្គោលភ្លើងបំភ្លឺសូឡាដែលនឹងត្រូវបានដាក់ពង្រាយតាមបណ្តោយផ្លូវមាត់ទន្លេក្នុងក្រុងក្រចេះ គឺចាប់ពីចំណុចផែលើ រហូតដល់ចំណុចមណ្ឌលកម្សាន្តដាយមិន ដោយការដាក់ពង្រាយពីមួយដើមទៅមួយដើមចន្លោះពី ១៥ ទៅ ២០ ម៉ែត្រពីគ្នា។
បើតាមការបញ្ជាក់ពីអាជ្ញាធរខេត្ត ការបំពាក់អំពូលសូឡានៅតាមផ្លូវមាត់ទន្លេគឺជាផ្នែកមួយនៃអនុគម្រោងស្ដារហេដ្ឋារចនាសម្ពន្ធ័និងសោភ័ណ្ឌភាពក្រុងក្នុងនោះមានដូចជា ការបំពាក់អំពូលសូឡាតាមបណ្តោយផ្លូវមាត់ទន្លេចំនួន ១៧៧ ដើម, ការកែលម្អរង្វង់មូលព្រាបសរនិងសួនជុំវិញរង្វង់មូលព្រាបសរ, ការរៀបចំបំពាក់ឧបករណ៍ហាត់ប្រាណកន្លែងសម្រាប់ក្មេងលេង និងការរៀបចំដាក់បង់អង្គុយលេងតាមមាត់ទន្លេជាប្រភេទថ្មម៉ាបតាន់ចំនួន ១៥៩ បង់ រួមទាំងការរៀបចំកែលម្អទីរង្វង់មូលនាគបាញ់ទឹក ដែលសមិទ្ធផលទាំងនេះបាននឹងកំពុងដំណើរការអនុវត្ត៕


អត្ថបទ ប្រុញ វិធិន
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


