សេដ្ឋកិច្ច
វិស័យទេសចរណ៍កម្ពុជា ទាក់ទាញទុនវិនិយោគជាង ៧០០ លានដុល្លារ
វិស័យទេសចរណ៍កម្ពុជាសម្រេចបានការទាក់ទាញគម្រោងវិនិយោគចំនួន ៤៧ គម្រោង ដែលមានទំហំទុនវិនិយោគ ៧០៨ លានដុល្លារ និងបង្កើតការងារបានចំនួន ៥ ១៨៦ កន្លែង នៅក្នុងឆ្នាំ ២០២៥។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ចេញផ្សាយនៅថ្ងៃទី ០៣ ខែមករា ឆ្នាំ ២០២៦។

របាយការណ៍ដដែលបង្ហាញថា ក្នុងចំណោមគម្រោងវិនិយោគទាំង ៤៧ មានគម្រោងចំនួន ៤ ដែលមានទុនវិនិយោគ ១៧៥ លានដុល្លារ អនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចំណែកឯគម្រោងចំនួន ៣៨ មានទុន ៥០៦ លានដុល្លារ អនុម័តដោយក្រុមការងារវិនិយោគខេត្តព្រះសីហនុ និងគម្រោងចំនួន ៥ មានទុនវិនិយោគ ២៧ លាន អនុម័តដោយក្រុមការងារជំរុញការវិនិយោគ ក្នុងខេត្តភូមិភាគឦសាន។
លោក នី ផល្លី រដ្ឋលេខាធិការក្រសួងទេសចរណ៍ មានប្រសាសន៍ថា ក្រោយការពង្រឹងនូវការដាក់ចេញយុទ្ធសាស្ត្ររបស់រដ្ឋាភិបាល មានគម្រោងវិនិយោគជាច្រើនកើតឡើង មានទាំងខ្នាតតូច ធំ និងខ្នាតមធ្យម។
លោក នី ផល្លី បន្ថែមថា៖ «ក្នុងនោះបងប្អូនរបស់យើងមួយចំនួន មានការប្រើប្រាស់ទុនក្នុងស្រុក ហើយមួយចំនួនទៀតក៏ចាប់ផ្ដើមចាប់យកដៃគូបរទេស»។ វិស័យទេសចរណ៍កម្ពុជាមានកំណើនវិជ្ជមានទាំងបរិមាណ និងគុណភាព ដែលមានការវិនិយោគលើទេសចរណ៍បែបគុណភាព កម្រិតបង្គួរ ឬកម្រិតខ្ពស់។

លោក នី ផល្លី បញ្ជាក់ថា ការវិនិយោគនៅក្នុងវិស័យទេសចណ៍កាលពីដើមឆ្នាំ ២០២៥ មានកំណើនខ្ពស់ ដោយលោកបានលើកឧទារហណ៍ពីកម្មវិធីពិសេសនៅខេត្តព្រះសីហនុ មានទុនសរុបជាង ១ ពាន់លានដុល្លារ ចាក់បញ្ចូលទៅក្នុងវិស័យទេសចរណ៍ ដែលកំពុងដំណើរការ។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅក្នុងឆ្នាំ ២០២៥ បានអនុម័តគម្រោងវិនិយោគចំនួន ៦៣០ គម្រោង កើនឡើង ៥២% ដែលមានទំហំទុនវិនិយោគ ១០ ពាន់លានដុល្លារ កើន ៤៥% ធៀបនឹងឆ្នាំ ២០២៤ និងអាចបង្កើតការងារ ៤៣៨ ពាន់កន្លែង៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


