Connect with us

កីឡា

កីឡាការិនី​ កឹម​ រតនា​ លំបាក​ខ្លាំង​ និង​មាន​ការ​ប្រកួត​ប្រជែង​ខ្ពស់​​ទម្រាំ​ឈ្នះ​មេដាយ​ឆ្នាំ​នេះ​

បានផុស

នៅ

កីឡា​ការិនី​ប៉េតង់​របស់​ក្រសួង​មហាផ្ទៃ​ កឹម​ រតនា​ ថា​នៅ​ឆ្នាំ​នេះ​លំបាក​ និង​មាន​ការ​ប្រកួត​ប្រជែង​ខ្លាំង​ទម្រាំ​អាច​ឈ្នះ​មេដាយ​មាស​ វិញ្ញាសា​ ១ទល់១​ នៃ​ព្រឹត្តិការណ៍​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ ឆ្នាំ​២០២៥​ ដែល​សហព័ន្ធ​ទើប​តែ​បញ្ចប់​កាល​ពី​ពេល​ថ្មីៗ​នេះ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡា​ការិនី​ កឹម​ រតនា​

កឹម​ រតនា​ បាន​ឲ្យ​ដឹង​ថា​ ការ​ប្រកួត​ប្រជែង​ជើងឯក​ថ្នាក់​ជាតិ​ឆ្នាំ​នេះ​គឺ​តឹងតែ​ខ្លាំង​ ពោល​មាន​អតីត​ជម្រើស​ជាតិ​ផង​ និង​មានជម្រើសជាតិ​កំពុង​ហ្វឹកហាត់​ជា​មួយ​គ្នា​ផង។​ ឆ្នាំ​នេះ​ទៀត​សោត​វិញ្ញាសា​ ១ទល់១​ នេះ​ក៏​មាន​អ្នក​ចូលរួម​លេង​ច្រើន​រហូត​ដល់​ទៅ​ ១៦​នាក់​ឯណោះ​ ដូច្នេះ​ការ​ប្រកួត​ត្រូវ​បន្ត​រហូត​ពេញ​មួយ​ថ្ងៃ​ និង​បាន​សម្រាក​តែ​ពេល​អាហារ​ថ្ងៃ​ត្រង់​ប៉ុណ្ណោះ។​

ទិដ្ឋភាព​អំឡុង​ការ​ប្រកួត​

កីឡា​ការិនី​តំណាង​ឲ្យ​ក្រសួង​មហាផ្ទៃ​រូប​នេះ​បន្ថែម​ទៀត​ថា​ ទម្រាំ​ឈ្នះ​មេដាយ​មាស​ថ្នាក់​ជាតិ​នេះ​គឺ​ត្រូវ​ឆ្លងកាត់​ ៦ប្រកួត​ក្នុង​នោះ​ ៣ប្រកួត​ក្នុង​ពូល​ និង​ ៣ប្រកួតទៀត​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ។​ ដោយ​សារ​តែ​ប៉ះ​ភាគ​ច្រើន​ជា​អតីត​ជម្រើសជាតិ​ និង​ជម្រើស​ជាតិ​ផង​ការ​លេង​គឺ​មាន​ភាព​តឹងតែង​ខ្លាំង​ពី​មួយ​ប្រកួត​ទៅ​មួយ​ប្រកួត​ ព្រោះ​ម្នាក់ៗ​មាន​សមត្ថភាព​ល្អ​ ធ្លាប់​ដឹង​ពី​ចំណុច​ខ្លាំង​ ចំណុច​ខ្សោយ​គ្នា​ទៅ​វិញ​ទៅ​មក​ទៀត។​

កីឡាការិនី​វ័យ​ ២៦​ឆ្នាំ​រូប​នេះ​ សម្ដែង​នូវ​ការ​សប្បាយ​រីករាយ​ជា​ខ្លាំង​ក្រោយ​ប្រជែង​បាន​មេដាយ​មាស​យ៉ាង​លំបាក។​ មេដាយ​មាស​នេះ​ផង​ដែរ​រូប​គេ​ចាត់​ទុក​ជា​ការ​តបស្នង​សងគុណ​ដល់​អង្គភាព​កីឡា​កីឡា​ក្រសួង​មហាផ្ទៃ​ផង​ដែរ​ដែល​បាន​ផ្តល់​ជា​ក្របខ័ណ្ឌ​ដល់​ខ្លួន​ និង​ការ​លើក​ទឹកចិត្ត​កន្លង​មក​រាល់​ស្នាដៃ​​ដែល​ធ្វើ​បាន។​

ទិដ្ឋភាព​អំឡុង​ការ​ប្រកួត​

បញ្ជាក់​ដែរ​ថា​ កឹម​ រតនា​ ជា​កីឡា​ការិនី​តំណាង​ឲ្យ​ក្រសួង​មហាផ្ទៃ​ដែល​បាន​ចូលរួម​ប្រកួត​ប្រជែង​ក្នុង​ព្រឹត្តិការណ៍​ជ្រើស​រើស​ជើងឯក​ថ្នាក់​ជាតិ​ ឆ្នាំ​២០២៥​ ដែល​ទើប​បញ្ចប់​ទៅ​កាល​ពី​ថ្ងៃ​ទី៣០​ ខែ​មករា​ ២០២៦​ ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ។​ រូប​គេ​បាន​ប្រកួត​ឈ្នះ​មេដាយ​មាស​ លើ​វិញ្ញាសា​ ១ទល់១​ នារី​អាយុ​ ១៨​ឆ្នាំ​ឡើង៕​

កីឡាការិនី កឹម​ រតនា​ ពេល​បំពាក់​មេដាយ​មាស

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម