សន្តិសុខសង្គម
ឆ្លងចរន្តអគ្គិសនីឆេះផ្ទះគ្រូ មើលជំងឺបែបបុរាណផ្អើលសមត្ថកិច្ចចេញរថយន្តពន្លត់អគ្គិភ័យអន្តរាគមន៍
ផ្ទះប្រជាពលរដ្ឋមួយល្វែងត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ដល់ ពលរដ្ឋនាំគ្នាជួយបាញ់ទឹកពន្លត់ និងរាយការណ៍ទៅក្រុមជំនាញបង្ការនិងពន្លត់អគ្គិភ័យមកចុះអន្តរាគមន៍ភ្លាមៗ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី១០ ខែកុម្ភះ ឆ្នាំ២០២៦ នៅចំណុចបុរីខេភីម៉នដានី ផ្ទះលេខ១៦ ផ្លូវបេតុង ភូមិត្រពាំងធ្នង់ សង្កាត់សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។


ម្ចាស់ទីតាំង: ម៉ូវ សេងអ៊ីន ភេទស្រី អាយុ៥២ឆ្នាំ ជនជាតិខ្មែរ មុខរបរ:គ្រូមើលជំងឺបែបបុរាណ ផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះនោះប្រភេទថ្មបេតុង ទំហំ ៨ម៉ែត្រx១៥ម៉ែត្រ ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញផ្សែងហុយចេញ ពីបន្ទប់ជាន់ទី១ ខ្មួរខ្មាញ់ភ្លាម នោះអ្នកជិតខាងក៏បាននាំគ្នាទាញទុយោមកបាញ់ទឹកពន្លត់ និងបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានទាក់ទងទៅក្រុមរថយន្តពន្លត់អគ្គិភ័យមកអន្តរាគមន៍។ ក្រោយពីទទួលបានព័ត៌មានភ្លាមរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលរាធានីភ្នំពេញចេញអន្តរាគមន៍ភ្លាមៗ។


ជុំវិញគ្រោះអគ្គិភ័យខាងលើនេះផងដែរ បណ្ដាលខូចខាតសម្ភារៈ ឆេះបន្ទប់ជាន់ទី១ចំនួន ២បន្ទប់អស់ទាំងស្រុង រួមមានម៉ាស៊ីនត្រជាក់ចំនួន ០២គ្រឿងគ្រែចំនួន២ និងសម្ភារៈប្រើប្រាស់មួយចំនួនទៀតនឹងពុំបណ្ដាលឱ្យឆេះរាលដាលដល់អ្នកក្បែរខាងឡើយ។ ដោយប្រើប្រាស់រថយន្តការិយាល័យ អគ្គិភ័យ : ចំនួន ០២ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៣ឡាន ស្មើនឹង ១៨ម៉ែត្រគូប។ រថយន្តពន្លត់អគ្គិភ័យ៩១១ចំនួន ០២ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ឡាន ស្មើនឹង ០៦ម៉ែត្រគូប ទើបគ្រប់គ្រងបានរលត់ទៅវិញ៕ អត្ថបទ ៖សុខា

-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


