Connect with us

ព័ត៌មានអន្ដរជាតិ

រក​ឃើញ​មេ​ដឹកនាំ​បង់ក្លាដែស​ថ្មី ក្រោយ​បាតុកម្ម «Gen Z» ផ្ដួល​រំលំ​របប​​​លោកស្រី Sheikh Hasina

បានផុស

នៅ

ក្រោយការបះបោរដឹកនាំដោយយុវជន «Gen Z» ដែលបានផ្តួលរំលំរបបកាន់អំណាច១៥ឆ្នាំ​របស់​អតីត​នាយករដ្ឋមន្ត្រី​លោកស្រី Sheikh Hasina កាល​ពី​ឆ្នាំ​២០២៤ គណបក្សជាតិនិយមបង់ក្លាដែស (BNP) បានដណ្តើម​ជ័យជម្នះយ៉ាងធំធេង ក្នុងការបោះឆ្នោតជាតិដែលមានការប្រកួតប្រជែងពិតប្រាកដលើកដំបូង ដោយទទួលបានអាសនៈលើសពីពីរភាគបីក្នុងសភា។

លោក Tarique Rahman (រូបថត៖​ ហ្វេសប៊ុក)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីភ្នាក់ងារ​ព័ត៌មាន​រ៉យទ័រ បាន​ចុះ​ផ្សាយ​​នា​ថ្ងៃទី​១៣​ខែ​កុម្ភៈ​ឆ្នាំ​២០២៦​នេះថា តាមរយៈការគ្រប់គ្រងអាសនៈចំនួន២០៩ក្នុងចំណោម៣០០អាសនៈ សម្ព័ន្ធភាពដឹកនាំដោយ​បក្ស BNP បានផ្លាស់ប្តូរវាសនានយោបាយនៃប្រទេសដែលមានប្រជាជន១៧៥​លាននាក់នេះទាំងស្រុង។ ក្នុងជំហរដ៏គួរ​ឲ្យកត់សម្គាល់ គណបក្សនេះបានហាមឃាត់ការដង្ហែក្បួនអបអរសាទរ ដោយជំនួសមកវិញនូវការអំពាវនាវ​ឲ្យ​មានការបួងសួងតាមសាសនានានាទូទាំងប្រទេស ដើម្បីព្យាបាលរបួសជាតិបន្ទាប់ពីមានភាពចលាចល និងការប៉ះទង្គិចយ៉ាងខ្លាំងក្លាអស់ជាច្រើនខែ។

ជ័យជម្នះនេះបានបើកផ្លូវ​ឲ្យ​លោក Tarique Rahman ដែលជាកូន​ប្រុស​របស់អតីតនាយករដ្ឋមន្ត្រី​លោកស្រី Khaleda Zia និងអតីតប្រធានាធិបតី​លោក Ziaur Rahman ក្លាយជានាយករដ្ឋមន្ត្រី​​​បន្ទាប់​របស់​បង់ក្លាដែស។ បន្ទាប់ពីបានដឹកនាំយុទ្ធនាការបោះឆ្នោតយ៉ាងសកម្មក្រោយ​វិលត្រឡប់ពីការនិរទេសខ្លួន លោក Rahman ដែលជាបេក្ខភាពនាយករដ្ឋមន្ត្រីកំពូលរបស់ BNP កំពុងត្រៀមខ្លួន​ចូល​កាន់តំណែងដឹកនាំរដ្ឋាភិបាល។ គោលនយោបាយរបស់លោកដែលផ្តោតលើ «បង់ក្លាដែសជាចម្បង» រួមមាន ការសន្យាកំណត់អាណត្តិនាយករដ្ឋមន្ត្រីត្រឹម១០​ឆ្នាំ និងការកែទម្រង់រដ្ឋធម្មនុញ្ញស៊ីជម្រៅ ដើម្បីបង្ការការវិលត្រឡប់នៃរបបផ្តាច់ការ។

គូប្រជែងធំ​គឺ​បក្ស​ Jamaat-e-Islami បានទទួលស្គាល់ការបរាជ័យដោយសន្យាធ្វើ «នយោបាយក្នុងន័យស្ថាបនា» ប៉ុន្តែអតីតមេដឹកនាំ​លោកស្រី Sheikh Hasina ដែលកំពុងនិរទេសខ្លួននៅឥណ្ឌា បានច្រានចោលដំណើរការបោះឆ្នោតនេះថាជា «ឆាកល្ខោន»។ ខណៈពេលដែលលោក Rahman ត្រៀមខ្លួនដឹកនាំ ប្រទេសនាំចេញសម្លៀកបំពាក់ធំទីពីររបស់ពិភពលោកមួយនេះ កំពុងប្រឈមមុខនឹងភារកិច្ចដ៏ធ្ងន់ធ្ងរក្នុងការស្តារសេដ្ឋកិច្ច និងធានាថា ជំពូកប្រជាធិបតេយ្យថ្មីអាចឆ្លើយតបនឹងបំណងប្រាថ្នារបស់យុវជនជំនាន់ថ្មី៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម