ព័ត៌មានជាតិ
លោក Lee Jae Myung៖ កូរ៉េ-កម្ពុជា រួមគ្នាបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន ឃាត់ខ្លួនជនឆបោកអនឡាញជាង ១៣០នាក់ក្នុងរយ:ពេល ២ខែ
ភ្នំពេញ ៖ លោក Lee Jae Myung ប្រធានាធិបតីសាធារណរដ្ឋកូរ៉េ បានបង្ហោះសារតាមបណ្តាញសង្គម បញ្ជាក់ពីការពង្រឹងកិច្ចសហប្រតិបត្តិការរវាងសាធារណរដ្ឋកូរ៉េ និងព្រះរាជាណាចក្រកម្ពុជា ដើម្បីឈានទៅរកការលុបបំបាត់ឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសករណីឆបោកតាមអនឡាញ។

ក្នុងសារនោះ លោក Lee Jae Myung បានឲ្យដឹងថា ក្រុមការងាររួមកម្ពុជា-កូរ៉េ ត្រូវបានបង្កើត និងដាក់ឲ្យដំណើរការ តាមរយៈការឯកភាពគ្នារវាងលោក និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដោយបានសម្រេចសមិទ្ធផលគួរឱ្យកត់សម្គាល់ក្នុងរយៈពេលខ្លី។

លោកបានបញ្ជាក់ថា ក្រុមការងារចម្រុះពិសេសនេះ បានចុះបង្ក្រាប និងឃាត់ខ្លួនជនល្មើសពាក់ព័ន្ធនឹងករណីឆបោកតាមអនឡាញបានចំនួនជាង ១៣០នាក់ ក្នុងរយៈពេលត្រឹមតែ ២ខែ បន្ទាប់ពីក្រុមការងារត្រូវបានបង្កើតឡើង។

លោក Lee Jae Myung បានលើកឡើងថា សមិទ្ធផលនេះកើតមានឡើងដោយសារឆន្ទៈដ៏រឹងមាំរបស់រដ្ឋាភិបាលកម្ពុជា និងកិច្ចសហការយ៉ាងមោះមុតរវាងមន្ត្រីនគរបាលកូរ៉េ និងមន្ត្រីនគរបាលកម្ពុជា។ ជាមួយគ្នានេះ លោកក៏បានថ្លែងអំណរគុណដល់គ្រប់ភាគីពាក់ព័ន្ធ ដែលបានចូលរួមខិតខំប្រឹងប្រែងក្នុងការងារបង្ក្រាបនេះ។
បន្ថែមពីនេះ លោកបានឲ្យដឹងថា ស្ថានទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា បានរៀបចំម្ហូបប្រពៃណី “តុកគូក” (Tteok-guk) ដែលជាស៊ុបនំអង្ករសម្រាប់ពិធីបុណ្យចូលឆ្នាំថ្មីកូរ៉េ ជូនដល់ក្រុមការងាររួមកម្ពុជា-កូរ៉េ ដើម្បីលើកទឹកចិត្តដល់ក្រុមការងារ ដែលកំពុងបំពេញភារកិច្ចយ៉ាងស្វិតស្វាញក្នុងការការពារសុវត្ថិភាពប្រជាពលរដ្ឋ អំឡុងពេលថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំថ្មីកូរ៉េ។

ជាទីបញ្ចប់ លោក Lee Jae Myung បានអះអាងថា រដ្ឋាភិបាលកូរ៉េ នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធជាមួយកម្ពុជា ដើម្បីរួមគ្នាលុបបំបាត់ឧក្រិដ្ឋកម្មឆ្លងដែន និងកសាងអនាគតប្រកបដោយសុវត្ថិភាព និងសន្តិភាពសម្រាប់ប្រទេសទាំងពីរ។
ក្នុងសារនោះដែរ លោកក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាថ្មីម្តងទៀត ជូនចំពោះសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕

-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


