ព័ត៌មានជាតិ
អភិបាលខណ្ឌឫស្សីកែវ ចុះពិនិត្យសន្តិសុខតាមដងទន្លេសាប និង ឧបត្ថម្ភស៊ីម៉ង់ ២០ តោន ជួសជុលអតីតវិហារគីឡូម៉ែត្រលេខ៩
កម្លាំងចម្រុះគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌឫស្សីកែវ បានរចុះរដ្ឋបាលតាមផ្ទៃទឹក ដើម្បីពិនិត្យ និង ពង្រឹងការងារសន្តិសុខ សណ្ដាប់ធ្នាប់ និង របៀបរៀបរយសាធារណៈតាមបណ្តោយច្រាំងទន្លេ ស្ថិតក្នុងភូមិសាស្ត្រខណ្ឌឫស្សីកែវ កាលពីរសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦។

ប្រតិបត្តិការនេះ ដឹកនាំដោយលោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ ដោយមានការចូលរួមពីកម្លាំងអធិការដ្ឋាននគរបាលខណ្ឌ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល និងកម្លាំងប្រជាការពារភូមិ។
យោងតាមការបញ្ជាក់ពីរដ្ឋបាលខណ្ឌ ក្នុងចំណោមសង្កាត់ទាំង៧ នៃខណ្ឌឫស្សីកែវ មានសង្កាត់ចំនួន៦ ដែលមានភូមិសាស្ត្រជាប់នឹងដងទន្លេសាប។ ដោយសារភាពពិសេសនៃទីតាំងភូមិសាស្ត្រនេះ អាជ្ញាធរមូលដ្ឋានបានយកចិត្តទុកដាក់ខ្ពស់លើការគ្រប់គ្រងសំណង់ និងសកម្មភាពនានាតាមច្រាំងទន្លេ ជាពិសេសការសាងសង់សំណង់ខុសច្បាប់ ឬរំលោភយកដីចំណីទន្លេ ដែលអាចប៉ះពាល់ដល់បរិស្ថាន សោភ័ណភាព និងសុវត្ថិភាពសាធារណៈ។


ក្នុងឱកាសចុះពិនិត្យការងារនោះ លោកអភិបាលខណ្ឌបានធ្វើការណែនាំដល់កម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវបន្តពង្រឹងការងារសន្តិសុខ សណ្ដាប់ធ្នាប់ និងរៀបចំការល្បាតតាមដងទន្លេឲ្យបានទៀងទាត់ និងមានប្រសិទ្ធភាព។ គោលបំណងសំខាន់ គឺដើម្បីទប់ស្កាត់ និងបង្ក្រាបឲ្យបានទាន់ពេលវេលា នូវភាពអសកម្ម ឬបទល្មើសផ្សេងៗដែលអាចកើតមានជាយថាហេតុ។



ជាមួយគ្នានេះផងដែរ ក្នុងនាមអាជ្ញាធរមូលដ្ឋាន លោក ជិន ប៊ុនធឿន ក៏បានចូលរួមឧបត្ថម្ភស៊ីម៉ង់ចំនួន ២០ តោន សម្រាប់រៀបចំជួសជុល និងកែលម្អអតីតវិហារគីឡូម៉ែត្រលេខ៩ ដើម្បីលើកកម្ពស់សោភ័ណភាព និងបម្រើតម្រូវការសហគមន៍ក្នុងតំបន់៕ អត្ថបទ៖ សំណាង

-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


