Connect with us

សេដ្ឋកិច្ច

​ក្រុមហ៊ុនលំដាប់អន្តរជាតិ​ ស្វែង​រក​កាលានុវត្តភាពបោះ​ទុន​វិនិយោគ​នៅ​កម្ពុជា​

បានផុស

នៅ

ក្រុមហ៊ុនលំដាប់អន្តរជាតិ IDECGROUP ASIA ស្វែងរកកាលានុវត្តភាពក្នុងការបណ្ដាក់ទុន​វិនិយោគ​នៅកម្ពុជា នៅ​ក្នុង​វិស័យ​ដែល​មាន​សក្តានុពល​មួយចំនួន។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៅថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២៦ បានទទួលជួបពិភាក្សា​ការ​ងារជាមួយគណៈប្រតិភូក្រុមហ៊ុន ​IDECGROUP ASIA ដឹកនាំ​ដោយ​លោក Francois MAGNIER អគ្គនាយកក្រុមហ៊ុន។ ​​

លោកអគ្គលេខាធិការបានជំរុញលើកទឹកចិត្ត​ឱ្យក្រុមហ៊ុនវិនិយោគ​បង្កើតតំបន់​សេដ្ឋកិច្ច​ពិសេសដោយផ្តោតលើកន្សោមឧស្សាហកម្មជាក់លាក់ណាមួយ​ ហើយក្រុមហ៊ុន​អាចមាន​លទ្ធភាពរៀបចំហេដ្ឋារចនាសម្ព័ន្ធដោយប្រើប្រាស់នូវជំនាញក្នុងការសាងសង់របស់ក្រុមហ៊ុនស្រាប់ព្រមទាំងអាចផ្តល់សេវាសាងសង់រោងចក្រជូនដល់អតិថិជនដែលបណ្តាក់ទុនវិនិយោគក្នុងតំបន់របស់ខ្លួន។ ​

​លោកអគ្គលេខាធិការក៏បានលើកឡើងនូវវិស័យមួយចំនួនដែលមានសក្តានុពល ដូចជា ការកែច្នៃស្រូវ ការកែច្នៃស្វាយ​ចន្ទី ការកែច្នៃជ័រកៅស៊ូ ឧស្សាហកម្មឈើដាំ ដើម្បីឱ្យក្រុម​ហ៊ុន​ពិនិត្យលទ្ធភាពធ្វើការបណ្តាក់ទុន​វិនិយោគទាញយក​អត្ថប្រយោជន៍​ជាអតិបរមា​ពីវិស័យ​ទាំងនេះ។​

​ក្រុមហ៊ុន IDECGROUP ASIA ត្រូវបានបង្កើតឡើងដោយការរួមសហការរវាងក្រុមហ៊ុន GROUPE IDEC និងក្រុមហ៊ុន ARCHETYPE GROUP ដែលមានកម្មវត្ថុអាជីវកម្មក្នុងការរចនាប្លង់សាងសង់ និងផ្តល់​សេវាសាងសង់, ការផ្តល់ដំណោះស្រាយថាមពល, ឧស្សាហកម្មបៃតង, ភស្តុភារកម្ម៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម