Connect with us

ព័ត៌មានជាតិ

ក្រសួងកិច្ចការនារី  និងអង្គការសហប្រជាជាតិប្រចាំកម្ពុជា បន្តប្តេជ្ញារួមគ្នាលើកកម្ពស់សមភាពយេនឌ័រនៅកម្ពុជា

បានផុស

នៅ

ក្រសួងកិច្ចការនារី និងអង្គការសហប្រជាជាតិប្រចាំកម្ពុជា បានប្តេជ្ញារួមគ្នាក្នុងការបន្តលើកកម្ពុជាសមភាពយេនឌ័រនៅកម្ពុជា។ នេះ បើតាមការផុសរបស់ក្រសួងកិច្ចការនារីលើទំព័រហ្វេសប៊ុក នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបន្តកិច្ចសហការរួមគ្នានេះ ធ្វើឡើងក្នុងឱកាស លោកស្រីបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ទទួលជួបពិភាក្សាការងារជាមួយលោកស្រី Vladanka Andreeva អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ដើម្បីពង្រឹង និងបញ្ជាក់ឡើងវិញ អំពីកិច្ចសហការដ៏មានតម្លៃរវាងភាគីទាំងពីរ ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងភាពអង់អាចដល់ស្រ្តីក្នុងប្រទេសកម្ពុជា។

ក្រសួងលើកឡើងថា ក្នុងកិច្ចពិភាក្សា ក៏បានបញ្ជាក់ពីតួនាទីកាន់តែសកម្មរបស់ស្ត្រីកម្ពុជា ក្នុងការរក្សាសន្តិភាព អភិបាលកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ព្រមទាំងបញ្ហាប្រឈមថ្មីៗក្នុងបរិបទតំបន់ និងពិភពលោក។ តាមការផុសនោះ បញ្ជាក់ថា៖ “ក្រសួងកិច្ចការនារី និងអង្គការសហប្រជាជាតិ បន្តប្តេជ្ញាភាពជាដៃគូរួមគ្នា ដើម្បីជំរុញអភិវឌ្ឍន៍សង្គមប្រកបដោយចីរភាព និងស្ថានភាពស្រ្តីកម្ពុជាឲ្យកាន់តែរឹងមាំ”។

សូមជម្រាបថា ក្នុងជំនួបខាងលើ ក្រសួងកិច្ចការនារី និងអង្គការសហប្រជាជាតិប្រចាំកម្ពុជា បានលើកឡើងពីការបន្តកិច្ចសហប្រតិបត្តិការដ៏មានតម្លៃកន្លងមក ការបញ្ជ្រាបយេនឌ័រតាមវិស័យ ការលើកកម្ពស់សុខុមាលភាពស្រ្តីក្នុងវិស័យសេដ្ឋកិច្ច ការទប់ស្កាត់អំពើហិង្សាផ្អែកលើយេនឌ័រ ការលើកកម្ពស់និយាមសង្គមវិជ្ជមាន និងការចូលរួមរបស់ស្ត្រីក្នុងការធ្វើសេចក្តីសម្រេចផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម