Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េខាងត្បូង ជំរុញឲ្យ ជប៉ុន លុបចោលព្រឹត្តិការណ៍​ឈ្មោះកោះ​ ដែលមានជម្លោះ​ក្នុង​ប្រវត្តិសាស្រ្ត​

បានផុស

នៅ

នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលថ្ងៃអាទិត្យទី ២២ ខែកុម្ភៈ ក្រសួងការបរទេសកូរ៉េខាងត្បូង ​បាន​បង្ហាញ​ការ​ជំទាស់យ៉ាងដាច់អហង្ការចំពោះព្រឹត្តិការណ៍កោះ «Takeshima» ដែលរៀបចំឡើងដោយរដ្ឋាភិបាល​ជប៉ុន​ ព្រមទាំងមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាល ដោយជំរុញឲ្យទីក្រុងតូក្យូលុបចោលកម្មពិធីនេះជាបន្ទាន់។

រូបភាព៖REUTERS
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ទីភ្នាក់ងារសារព័ត៌មាន​ CNN​ របស់​សហរដ្ឋអាមេរិក បានរាយការណ៍ដោយដកស្រង់សេចក្តីថ្លែងការណ៍នោះថា ទាក់ទងនឹងព្រឹត្តិការណ៍ Takeshima ដែលរៀបចំដោយខេត្ត Shimane របស់ជប៉ុន រដ្ឋាភិបាលកូរ៉េខាងត្បូងបានតវ៉ាយ៉ាងខ្លាំងប្រឆាំងនឹងការទាមទារទឹកដីម្តងហើយម្តងទៀត និងអយុត្តិធម៌របស់ជប៉ុនលើកោះ Dokdo ដែល​គ្រប់គ្រងដោយ​កូរ៉េ​ខាងត្បូង​។

ខេត្តនេះបានរៀបចំព្រឹត្តិការណ៍ប្រចាំឆ្នាំ ដើម្បីទាមទារអធិបតេយ្យភាពរដ្ឋបាលរបស់ខ្លួនលើកោះតូចៗ ចាប់តាំងពីខ្លួនបានកំណត់ថ្ងៃទី ២២ ខែកុម្ភៈ ជាទិវា Takeshima កាលពីឆ្នាំ​២០០៥។ ប៉ុន្តែ ប្រជាជនកូរ៉េខាងត្បូងយល់ឃើញថា ការទាមទារទឹកដីរបស់ជប៉ុនចំពោះកោះតូចៗទាំងនេះ គឺជាការបដិសេធប្រវត្តិសាស្ត្រអាណានិគម។

កោះតូចៗទាំងនេះស្ថិតនៅចំកណ្តាលរវាងប្រទេសទាំងពីរ ដោយភាគីជប៉ុនហៅប្រជុំ​កោះនោះថា «Takeshima» ចំណែកឯកូរ៉េខាងត្បូងហៅ​​កោះនោះថា «Dokdo»។ វាក៏ជាប្រភពនៃភាពតានតឹងរវាងប្រទេសជិតខាងទាំងពីរ នាំឲ្យទំនាក់ទំនងរបស់ពួកគេនៅតែល្អក់កករ ដោយសារជម្លោះដែលមានឫសគល់នៅក្នុងការគ្រប់គ្រងអាណានិគមរបស់ជប៉ុន លើឧបទ្វីបកូរ៉េចាប់ពីឆ្នាំ ១៩១០ ដល់ឆ្នាំ ១៩៤៥។

យ៉ាងណាក៏ដោយ​​ នៅក្នុងរបាយការណ៍ចុងក្រោយនោះ ក្រសួងការបរទេសកូរ៉េ​ បានអះអាងថា Dokdo គឺជាទឹកដីអធិបតេយ្យភាពរបស់កូរ៉េខាងត្បូងយ៉ាងច្បាស់លាស់ ទាំងផ្នែកប្រវត្តិសាស្ត្រ ភូមិសាស្ត្រ និងក្រោមច្បាប់អន្តរជាតិ ដោយអំពាវនាវឲ្យជប៉ុនបោះបង់ចោលអ្វីដែលខ្លួនពិពណ៌នាដោយគ្មានមូលដ្ឋានឬប្រភពច្បាស់លាស់ និងត្រូវតែហ៊ានប្រឈមមុខនឹងប្រវត្តិសាស្ត្រដោយចិត្តស្មោះសរបំផុត៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអានខាងក្រោមនេះ៖

​លោក គីម ជុងអ៊ុន​ បន្ត​កាន់តំណែង​អគ្គលេខាធិការ​​បក្ស​ពលករកូរ៉េ និង​ការដាក់​ចេញ​ទិសដៅ​អភិវឌ្ឍន៍​​​
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម