Connect with us

កីឡា

កម្មវិធី​ «រត់ដើម្បីក្តីស្រឡាញ់! រត់ដើម្បីទេសចរណ៍! រត់ដើម្បីសប្បុរសធម៌!»​ ទាក់ទាញ​អ្នក​ចូលរួម​រហូត​ ១២០០០នាក់​

បានផុស

នៅ

កម្មវិធី​រត់​ប្រណាំង​បែប​កម្សាន្ត​សប្បាយ​ និង​ជា​ការ​ផ្សព្វផ្សាយ​ «ព្រឹត្តិការណ៍ទេសចរណ៍វប្បធម៌ និងពាណិជ្ជកម្ម»​ ដែល​បាន​រៀបចំ​ឡើង​នៅ​ឯ​ខេត្ត​ព្រះសីហនុ​ កាល​ពី​ថ្ងៃ​ទី២២​ ខែ​កុម្ភៈ​ ឆ្នាំ​២០២៦​ នេះ​បានទាក់ទាញ​អ្នក​ចូលរួត​រត់​រហូត​ដល់​ទៅ​ ១២០០០​នាក់​ឯ​ណោះ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រូបភាព​លើ​ហ្វេសបុកផេក​ លោក​ ហួត​ ហាក់​

នេះ​បើ​តាម​ការ​បង្ហោះ​ផ្សព្វផ្សាយ​នៅ​លើ​ហ្វេសបុក​ផេក​លោក​ ហួត​ ហាក់​ រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​ បាន​បញ្ជាក់​ថា​ «ព្រឹត្តិការណ៍ទេសចរណ៍វប្បធម៌ និងពាណិជ្ជកម្ម» ក្រោមប្រធានបទ «កីឡាដើម្បីសុខភាព និងឯកភាពជាតិតែមួយ» នេះរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់សុខុមាលភាព បណ្តុះទម្លាប់ហាត់ប្រាណដើម្បីសុខភាពមាំមួន និងកាត់បន្ថយភាពតានតឹង បង្ហាញពីកម្លាំងឯកភាពជាតិ និងស្មារតីចេះជួយគ្នាទៅវិញទៅមកក្នុងនាមជាមហាគ្រួសារខ្មែរតែមួយ។​ លើស​ពី​នេះ​ទៅ​ទៀត​ជា​ការ​ជំរុញ​ទេសចរណ៍ ​និង​សេដ្ឋកិច្ច​ អបអរសាទរវប្បធម៌ដ៏សម្បូរបែប និងគាំទ្រដល់ពាណិជ្ជកម្មក្នុងតំបន់នៃខេត្តព្រះសីហនុ និងបង្ហាញពីភាពរីកចម្រើន នៃទីក្រុងមាត់សមុទ្រតាមរយៈព្រឹត្តិការណ៍កីឡា និងទេសចរណ៍។​

រូបភាព​លើ​ហ្វេសបុកផេក​ លោក​ ហួត​ ហាក់​

បញ្ជាក់​ដែរ​ថា​ «ព្រឹត្តិការណ៍ទេសចរណ៍វប្បធម៌ និងពាណិជ្ជកម្ម» ក្រោមប្រធានបទ «កីឡាដើម្បីសុខភាព និងឯកភាពជាតិតែមួយ» បាន​រៀបចំ​ឡើង​កាល​ពី​ថ្ងៃ​ទី២២​ ខែ​កុម្ភៈ​ ឆ្នាំ​២០២៦​ នៅ​ឯ​ខេត្ត​ព្រះសីហនុ។​ ព្រឹត្តិការណ៍​នេះ​មាន​អ្នក​ចូលរួម​រត់​លេង​កម្សាន្ត​សប្បាយ​រហូត​ដល់​ទៅ​ ១២០០នាក់​ឯណោះ។​ ក្នុង​ពិធី​នោះ​ផង​ដែរ​មាន​ការ​អញ្ជើញ​ចូលរួម​ពី​លោក​ ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយ​លោក​ ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ជាអធិបតីភាព​ផង​ដែរ៕​

រូបភាព​លើ​ហ្វេសបុកផេក​ លោក​ ហួត​ ហាក់​

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម