ព័ត៌មានជាតិ
សម្ដេចធិបតីថាកម្ពុជាអាចផ្ដល់ជំនួយបច្ចេកទេសតាមលទ្ធភាពលើការស្ដារតំបន់ហ្កាហ្សាក្នុងនាមជាសមាជិកក្រុមប្រឹក្សាសន្តិភាព
នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានប្រាប់ AFP ថាកម្ពុជាអាចផ្ដល់ជាជំនួយបច្ចេកទេសតាមអ្វីដែលខ្លួនអាចធ្វើបានទៅតំបន់ហ្កាហ្សា ដូចជាការបណ្ដុះបណ្ដាលការដោះមីនជាដើម ជំនួសឱ្យការបង់ជាលុយដើម្បីរក្សាសមាជិកភាព។

តាមការចុះផ្សាយរបស់ AFP កាលពីថ្ងៃទី២៦ ខែកុម្ភៈ សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថាការប្ដេជ្ញាចិត្តរបស់មេដឹកនាំអាមេរិកក្នុងការស្វែងរកបទឈប់បាញ់ឱ្យកម្ពុជា និងថៃគឺជាមូលហេតុចម្បងមួយដែលកម្ពុជាសម្រេចចិត្តចូលរួមក្នុងក្រុមប្រឹក្សាសន្តិភាព ដោយមានជំនឿថាស្ថាប័នថ្មីនេះនឹងជួយជំរុញសន្តិភាពក្នុងពិភពលោក។
AFP បានផ្សាយថា៖ «នេះគឺអំពីសន្តិភាព និងស្ថិរភាព។ លោកបន្ថែមថា ប្រទេសរបស់លោកនឹងស្វែងរកការផ្ដល់ដើម្បីឱ្យអាចរក្សាសមាជិកភាពក្នុងក្រុមប្រឹក្សាសន្តិភាពដោយផ្ដល់ជាជំនួយក្នុងការបណ្ដុះបណ្ដាលការដោះមីនក្នុងតំបន់ហ្កាហ្សាសម្រាប់ជាឧទាហរណ៍ ជាជាងចំណាយប្រាក់១ពាន់លានដុល្លារ ដូចដែលបានស្នើសុំដោយទីក្រុងវ៉ាស៊ីនតោនសម្រាប់សមាជិកអចិន្ត្រៃយ៍»។

អ្នកតាមដានភូមិសាស្ត្រនយោបាយលោកបណ្ឌិត ជ័យ តិច មានប្រសាសន៍ថាការផ្ដល់ជំនួយបច្ចេកទេសទាំងនេះគឺអាចធ្វើបាន ហើយកម្ពុជាអាចផ្ដល់បានលើសពីការបណ្ដុះបណ្ដាលការដោះមីនថែមទៀត។ លោកថា តាមរយៈការបទពិសោធន៍កន្លងទៅនៃការបញ្ជូនកងកម្លាំងស្ម័គ្រចិត្តទៅចូលរួមក្រោមឆត្រអង្គការសហប្រជាជាតិ នឹងធ្វើឱ្យកម្ពុជាក៏អាចចូលរួមជួយក្នុងក្រុមប្រឹក្សាសន្តិភាពនេះបានកាន់តែច្រើន។
លោកថា៖ «ដូចគ្នា! ដែលកម្ពុជាអាចបញ្ជូនកងកម្លាំងរក្សាសន្ដិភាពនេះទៅតំបន់ហ្កាហ្សាជាជាងផ្ដល់ថវិកាជាសមាជិកភាព១ពាន់លានដុល្លារដែលកម្ពុជាជាប្រទេសមានសេដ្ឋកិច្ចតូចមែនទែនទៅកំពុងអភិវឌ្ឍន៍នៅឡើយយើងមិនមានលទ្ធភាពផ្ដល់នូវហិរញ្ញវត្ថុដ៏ច្រើនសម្បើមនេះទេ។ ជំនួសមកវិញគឺយើងបានផ្ដល់នូវអ្វីដែលយើងមានសក្ដានុពល នូវចំណេះ ជំនាញបច្ចេកទេស ធនធានដែលយើងមានដើម្បីរួមចំណែករក្សាសន្តិភាព និងការកសាងតំបន់ហ្កាហ្សាឡើងវិញនេះ»។

លោកបន្ថែមថា ការប្ដេជ្ញារបស់កម្ពុជាក្នុងក្រុមប្រឹក្សាសន្តិភាពបានបង្ហាញពីទឹកចិត្តស្រលាញ់សន្តិភាពរបស់កម្ពុជា ដែលជាសារជំរុញទៅអន្តរជាតិ និងក្រុមប្រឹក្សានេះឱ្យជួយសម្របសម្រួលឱ្យមានដំណោះស្រាយព្រំដែនកម្ពុជា-ថៃ បង្កើតឱ្យមានព្រំដែនសន្តិភាពរវាងប្រទេសទាំងពីរ។
គួរឱ្យដឹងដែរថាកម្ពុជាបានសម្រេចចូលរួមក្នុងក្រុមប្រឹក្សាសន្ដិភាពដែលដឹកនាំដោយប្រធានាធិបតី ដូណាល់ ត្រាំ កាលពីខែមករាកន្លងទៅ។ ក្នុងសារបង្ហោះលើបណ្ដាញសង្គមកាលពីថ្ងៃទី២៧ ខែមករា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថាការចូលរួមជាងសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្ដិភាព សម្រាប់អាណត្តិ ៣ឆ្នាំមិនតម្រូវឱ្យបង់ថវិកាណាមួយឡើយ៕


អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
កីឡា១៧ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
កីឡា១ សប្តាហ៍ agoWorld Cup 2026 រកឃើញវគ្គ ៨ ក្រុម ខណៈ អាហ្សង់ទីន ហាក់ដូចសំណាងជាងគេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


