សុខភាព
មកដឹងពីគុណសម្បត្តិ និងគុណវិបត្តិ នៃតេស្ដរហ័សរកជំងឺកូវីដ-១៩
កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានអនុញ្ញាតឲ្យសេវាសុខាភិបាលស្របច្បាប់ (មន្ទីរពេទ្យឯកជន មន្ទីរពហុព្យាបាល មន្ទីរសម្រាកព្យាបាល និងសម្ភព) ប្រើប្រាស់ Rapid antigen test Covid-19 ដើម្បីធ្វើតេស្តរកជំងឺកូវីដ-១៩។
ចំពោះតេស្ដរហ័ស ឬ Rapid antigen test Covid-19 អាចរកឃើញអង់ទីសែននៃវីរុសបានលឿនជាងការធ្វើតេស្ដ PCR ហើយការធ្វើតេស្ដរហ័សនេះមានគុណសម្បត្តិដូចជា៖
- ងាយស្រួលយកតាមខ្លួន អាចប្រើនៅនឹងកន្លែងដែលមានករណីសង្ស័យកូវីដ-១៩
- ងាយស្រួលប្រើ មិនចាំបាច់មានឧបករណ៍ជំនួយច្រើន ឬជំហានរៀបចំស្មុគស្មាញ
- តម្លៃសមរម្យជាងតេស្ដស្ដង់ដានៅក្នុងមន្ទីរពិសោធន៍
- ចេញលទ្ធផលលឿន មិនចាំយូរ។
ទោះបីជាការធ្វើតេស្តនេះ លឿនរហ័សនិងងាយស្រួលប្រើក៏ដោយ តែក៏មាន គុណវិបត្តិ ដែរ ពោលគឺលទ្ធផលអវិជ្ជមានមិនពិតដែលអាចនាំឱ្យមានការរីករាលដាលនៃវីរុសដោយមិនបានដឹងខ្លួន។ ហេតុនេះហើយទើបបច្ចុប្បន្ន លទ្ធផលនៃការធ្វើតេស្តរហ័ស ត្រូវបានបង្រ្គប់ដោយការធ្វើតេស្ត PCR បន្ថែមម្តងទៀត ជាពិសេសសម្រាប់លទ្ធផលអវិជ្ជមាន ដើម្បីចៀសវាងលទ្ធផលអវិជ្ជមានមិនពិត (False Negative)។ ប៉ុន្តែ ប្រសិនបើលទ្ធផលចេញវិជ្ជមានមិនពិត (False Positive) មានន័យថា យើងតេស្ដវិជ្ជមាន តែមិនមានឃើញចេញរោគសញ្ញា ភាគរយខ្ពស់ណាស់ថា យើងមានផ្ទុកជំងឺកូវីដ-១៩នេះ ហើយករណីវិជ្ជមានមិនពិតក៏កម្រកើតមានដែរ។
តេស្ត antigen មួយចំនួនមានភាពត្រឹមត្រូវគ្រប់គ្រាន់ដើម្បីជំនួស RT-PCR នៅពេលប្រើទៅលើមនុស្សដែលមានរោគសញ្ញា។ វាមានប្រយោជន៍បំផុតនៅពេលដែលត្រូវការការសម្រេចចិត្តរហ័សអំពីការថែទាំអ្នកជំងឺ ឬប្រសិនបើ មិនអាចធ្វើតេស្ ដRT-PCR បាន។ ការធ្វើតេស្ដ antigen អាចមានប្រយោជន៍បំផុតក្នុងការកំណត់រោគរាតត្បាត ឬជ្រើសរើសក្រុមមនុស្សចេញរោគសញ្ញាសម្រាប់ធ្វើតេស្ដ PCR បន្ថែម ដែលវាអាចឲ្យអ្នកសង្ស័យធ្វើចត្តាឡីស័កបានលឿន និងកាត់បន្ថយបន្ទុកដល់សេវាបន្ទប់ពិសោធន៍។ ទោះយ៉ាងណា អ្នកដែលទទួលបានលទ្ធផលអវិជ្ជមានពីការតេស្ដរហ័ស antigenនេះ នៅតែមានភាគរយខ្ពស់ថាផ្ទុកជំងឺកូវីដ-១៩ អាចចម្លងទៅអ្នកដទៃទៀតបាន៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ក្រុមហ៊ុន Fujifilm សាកល្បងថ្នាំគ្រាប់ព្យាបាលជំងឺកូវីដ-១៩ ដំណាក់កាលចុងក្រោយ
ចុចអាន៖ មូលហេតុដែលអ្នកចាំបាច់ត្រូវតែចាក់វ៉ាក់សាំង Sinovac ឲ្យគ្រប់ ២ដូស
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
ពូ ណុយ និង យ៉ែម ស្រីពេជ្រ ត្រៀមចូលរោងការដើមខែក្រោយ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ ago
ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បោះជំហានឆ្ពោះទៅកាន់វិសាលភាពអន្តរជាតិជាមួយម្ចាស់ជើងឯកប្រដាល់ពិភពលោក ម៉ានី ប៉ាគីអាវ!
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មូលហេតុ ៣ ដែលអធិរាជ ឈានឡុង នៃរាជវង្ស Qing បញ្ជាឲ្យកាត់ក្បាលគ្រូទាយល្បីម្នាក់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
Breaking News! ព្រែកជីកហ្វូណនតេជោ នឹងបើកការដ្ឋានសាងសង់ផ្លូវការនៅ ខែសីហា
-
ព័ត៌មានជាតិ១០ ម៉ោង ago
លោក សុខ ធា ត្រូវបានប្រកាសចូលកាន់តំណែងជានាយប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ
-
សេដ្ឋកិច្ច៤ ថ្ងៃ ago
គម្រោងព្រែកជីកហ្វូណនតេជោ គ្រោងបើកការដ្ឋានសាងសង់ឆាប់ៗ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
រថយន្ដពាក់ស្លាកលេខនគរបាល បាញ់ប្រហារលើរថយន្ដPriusមួយគ្រឿង ខណៈស៊ីផ្លេសុំផ្លូវ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បង្កើតផ្លូវថ្មីតភ្ជាប់ពីផ្លូវជាតិលេខ១ រហូតដល់គល់ស្ពានព្រែកប្រា-ចាក់អង្រែ