ព័ត៌មានជាតិ
យកឱកាសទិវានារី៨មីនា អគ្គមេបញ្ជាការទ័ព លើកពីគុណតម្លៃរបស់យោធិននារីកម្ពុជាក្នុងកិច្ចការពារជាតិ
លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានវាយតម្លៃខ្ពស់ចំពោះយោធិននារីគ្រប់រូប ដែលកន្លងមកបានបំពេញបេសកកម្មប្រកបដោយភាពអំណត់ ព្យាយាម ពុះពារគ្រប់ឧបសគ្គ ដើម្បីរួមចំណែកក្នុងបុព្វហេតុការពារឯករាជ្យ សន្តិភាព បូរណភាពទឹកដី និងសេចក្តីសុខសាន្តរបស់ប្រជាជន។

ការវាយតម្លៃនេះ បានធ្វើឡើងនៅក្នុងពិធីសំណេះសំណាលជាមួយយោធិននារី និងគ្រួសារយោធិនពលី មរណៈ យោធិនសោធននិវត្តន៍ ចំណុះអគ្គបញ្ជាការដ្ឋាន នាឱកាសអបអរខួបទី១១៥ ទិវាអន្តរជាតិនារី៨មីនា ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខ សម្រាប់ស្ត្រីនិងគ្រួសារ» នាព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ នៅអគ្គបញ្ជាការដ្ឋាន។

នាយឧត្តមសេនីយ៍ វង្ស ពិសេន បានលើកឡើងពីការលះបង់របស់នារី ដែលបានស្ម័គ្រចិត្តចូលបម្រើក្នុងជួរកងទ័ព ដែលនេះ លោក ថា បានសបញ្ជាក់ឱ្យឃើញនូវទឹកចិត្តស្នេហាជាតិ ប្រកបដោយឆន្ទៈមោះមុត និងអង់អាចក្លាហាន។ តាមការលើកឡើងរបស់លោកនាយឧត្តមសេនីយ៍ យោធិននារីកម្ពុជា បានចូលរួមបំពេញបេសកកម្មថែរក្សាសន្តិភាព ក្រោមឆ័ត្រអង្គការសហប្រជាជាតិ ដែលត្រូវបានទទួលស្គាល់លើឆាកអន្តរជាតិ ព្រមទាំងចូលរួមក្នុងវិស័យកីឡាទាំងថ្នាក់ជាតិ និងអន្តរជាតិ ការងារមនុស្សធម៌ និងការងារសង្គម សម្រេចបានលទ្ធផលគួរជាទីមោទនៈ។

លោក អគ្គមេបញ្ជាការ ក៏បានកោតសរសើរដោយឡែកចំពោះនារីកម្ពុជាទាំងអស់ ដែលបានលះបង់នូវប្ដី កូនចៅ ឱ្យចូលបម្រើក្នុងជួរកងទ័ពផងដែរ។
ទាក់ទងទៅប្រធានបទ ក្នុងឆ្នាំនេះ «សន្តិភាព និងសន្តិសុខ សម្រាប់ស្ត្រីនិងគ្រួសារ» លោក វង្ស ពិសេន បានបញ្ជាក់ថា សន្តិភាពនៅកម្ពុជាកើតចេញពីនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន ហើយរាជរដ្ឋាភិបាលបច្ចុប្បន្ន ក្រោមការដឹកនាំរបស់សម្ដេច ហ៊ុន ម៉ាណែត បាននិងកំពុងបន្តថែរក្សាសន្តិភាព ស្ថេរភាពនយោបាយ។ ខណៈវិស័យកិច្ចការនារី ក៏ត្រូវបានយកចិត្តទុកដាក់ខ្ពស់ ដោយការបញ្ជ្រាបយេនឌ័រ លុបបំបាត់ការរើសអើងចំពោះនារី ហើយសិទ្ធិនារី ក៏ត្រូវបានលើកកម្ពស់។

លោកអគ្គមេបញ្ជាការ បានផ្ដាំផ្ញើដល់យោធិននារីគ្រប់រូបបន្តពង្រឹងសាមគ្គីភាព រួមគ្នាថែរក្សាសន្តិភាព និងប្រតិបត្តិឱ្យបានខ្ជាប់ខ្ជួនប្រពៃណីល្អផូផង់របស់នារីខ្មែរ ព្រមទាំងលើកកម្ពស់តម្លៃស្ត្រី ខិតខំរៀនសូត្រ ពង្រឹងសមត្ថភាព ក៏ដូចជាសីលធម៌រស់នៅឱ្យបានសមស្របតាមការវិវត្តជឿនលឿនរបស់សង្គម៕
-
ព័ត៌មានជាតិ៤ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ចរាចរណ៍៤ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
កីឡា២ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងការងារ សម្ដែងក្តីរន្ធត់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកម្មករជាង១០នាក់ស្លាប់និងរបួសជាង៣០នាក់


