ព័ត៌មានអន្ដរជាតិ
សាំងឡើងថ្លៃពេក បង់ក្លាដែស បង្ខំចិត្តបិទសាលារៀននិងសាកលវិទ្យាល័យទាំងអស់
ស្របពេលពិភពលោកកំពុងញាំញីដោយវិបត្តិថាមពល ព្រោះតែឥទ្ធិពលនៃសង្គ្រាមនៅមជ្ឈិមបូព៌ាដែលជាការចម្បាំងគ្នារវាងអ៊ីរ៉ង់ ជាមួយសហរដ្ឋអាមេរិកចាប់ដៃអ៊ីស្រាអែល, ប្រទេសបង់ក្លាដែសនៅតំបន់អាស៊ីខាងត្បូង ក៏កំពុងរងគ្រោះខ្លាំងផងដែរព្រោះតែកង្វះប្រេងសាំង ដែលឈានដល់ការបិទសាកលវិទ្យាល័យទាំងអស់ជាបណ្តោះអាសន្នសិន ដើម្បីសន្សំុសំចៃ។

តាមការផ្សាយរបស់ TRT World, រាល់សាកលវិទ្យាល័យនៅបង់ក្លាដែស នឹងត្រូវបិទទ្វារចាប់ពីថ្ងៃចន្ទទី៩ខែមីនាទៅ ដោយមិនទាន់ដឹងច្បាស់ថានឹងបើកឡើងវិញនៅពេលណានោះទេ។ មុននេះដែរ សាលារដ្ឋនិងឯកជនជាច្រើន ក៏បានបិទរួចទៅហើយ ដែលធ្វើឲ្យវិស័យអប់រំទូទាំងប្រទេសត្រូវជាប់គាំង មិនទាន់រកផ្លូវចេញឃើញ។
អាជ្ញាធរបង់ក្លាដែសបញ្ជាក់ថា នេះគឺវិធានការដ៏បន្ទាន់បំផុតមួយដែលត្រូវអនុវត្តទាំងបង្ខំចិត្ត ព្រោះតែវាមិនមែនត្រឹមជួយកាត់បន្ថយការប្រើប្រាស់អគ្គិសនីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយសម្រួលដល់ការកកស្ទះចរាចរណ៍ ដែលនាំឲ្យមានការខ្ជះខ្ជាយប្រេងឥន្ធនៈផងដែរ។

ទិន្នន័យពីក្នុងប្រទេសបង្ហាញថា ថ្ងៃទី១០ខែមីនា តម្លៃសាំងនៅបង់ក្លាដែស មួយលីត្រ ១៦៥ ទៅ ១៧៥ តាកា ឬបើគិតជាលុយរៀលខ្មែរ គឺប្រហែល ៥ ៥០០ ទៅ ៦ ០០០ រៀល។
វិធានការនៅបង់ក្លាដែស ចាប់អនុវត្តដំណាលគ្នាស្របពេលប្រទេសវៀតណាម នៅក្បែរខាងកម្ពុជា ក៏ជំរុញដល់ក្រុមហ៊ុននានា គួរអនុញ្ញាតឲ្យបុគ្គលិកធ្វើការពីផ្ទះផងដែរ ព្រោះវិបត្តិសាំងឡើងថ្លៃ។

តាមការផ្សាយរបស់ VN Express កាលពីថ្ងៃចន្ទទី៩ខែមីនាឆ្នាំ២០២៦ ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម ចេញសេចក្តីណែនាំថា ក្រុមហ៊ុន-សហគ្រាសទាំងឡាយ គួរតែវាយតម្លៃនិងអនុគ្រោះដល់បុគ្គលិករូបណា ដែលអាចធ្វើការពីផ្ទះបាន គួរតែឲ្យពួកគេធ្វើការពីផ្ទះដើម្បីជួយសម្រួលនិងកាត់បន្ថយថ្លៃចំណាយ ព្រោះតែតម្លៃប្រេងសាំងកំពុងហក់ឡើងខ្ពស់ទៅៗ ដោយសារសង្គ្រាមមជ្ឈិមបូព៌ា។
ទន្ទឹមនោះ ក្រសួងក៏អំពាវនាវដល់ប្រជាពលរដ្ឋនិងអាជីវកម្មនានា កុំទាន់ភ័យស្លន់ស្លោឬស្តុកទុកប្រេងសាំង និងប្រេងម៉ាស៊ូតឲ្យសោះ។ ក្រសួងការប្រាប់ពលរដ្ឋឲ្យរាយការណ៍ជាបន្ទាន់ផងដែរ បើស្ថានីយប្រេងសាំងណារកស៊ីល្មើសច្បាប់ ដូចជាការផ្អាកលក់ដោយគ្មានមូលហេតុ ការលក់ក្នុងតម្លៃខុសពីតម្លៃដែលបានបិទផ្សាយឬការលាក់ទុកប្រេងឥន្ធនៈ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


