សេដ្ឋកិច្ច
ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន សម្រេចបានជាង ៣,៥ ពាន់លានដុល្លារ កើនជាង ៣០%
ការដោះដូរពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិនសម្រេចបាននូវទំហំទឹកប្រាក់ជាង ៣,៥៧ ពាន់លានដុល្លារ នៅក្នុងរយៈពេល ២ ខែ (មករា-កុម្ភៈ) ឆ្នាំ ២០២៦ កើនឡើង ៣៤,៤% ប្រៀបធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ ២០២៥។ នេះបើយោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE)។

ទិន្នន័យរបស់ GDCE បង្ហាញថា គិតចាប់ពីខែមករាដល់ខែកុម្ភៈ ឆ្នាំ ២០២៦ កម្ពុជានាំចេញទៅប្រទេសចិនសម្រេចបានជាង ២៩៥ លានដុល្លារ កើនឡើង ៣៥,៧% ខណៈចិននាំចូលមកវិញមានតម្លៃ ៣,២៨ ពាន់លានដុល្លារ កើន ៣៤,២% ដែលនាំឱ្យកម្ពុជាមានឱនភាពពាណិជ្ជកម្ម ២,៩ ពាន់លានដុល្លារ។
អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ប្រាប់កម្ពុជាថ្មី នៅថ្ងៃពុធ ទី ១១ ខែមីនា ឆ្នាំ ២០២៦នេះថា ទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា-ចិន នៅតែមានភាពល្អប្រសើរ។
អ្នកឧកញ៉ា លឹម ហេង យល់ឃើញថា៖ «សេដ្ឋកិច្ចកម្ពុជា ក្នុងរយៈពេល ៣០ ឆ្នាំ កន្លងមក ការនាំចូល ច្រើនជាងការនាំចេញរហូត ប៉ុន្តែកំណើនសេដ្ឋកិច្ចនៅតែរីកចម្រើន កម្ពុជាកំពុងត្រូវការវត្ថុធាតុដើមផ្នែកកម្មន្តសាល ជាពិសេសពីចិន ដើម្បីផលិត កែច្នៃ ហើយនាំចេញទៅប្រទេសមួយចំនួនទៀតដូចជាទៅសហគមន៍អឺរ៉ុប និងអាមេរិក»។

អ្នកឧកញ៉ា លឹម ហេង បញ្ជាក់ថា៖ «យើងនាំចូលច្រើនមែន តែយើងផលិត កែច្នៃរួច យើងនាំចេញក៏បានចំណេញច្រើនទៀតដែរ ថ្វីត្បិតតែនាំចូលច្រើនមែន តែកុំភ្លេចថា ប្រទេសយើងមិនមែនជាប្រទេសផលិតវត្ថុធាតុដើមផ្នែកកម្មន្តសាលទេ យើងកំពុងត្រូវការវត្ថុធាតុដើមពីបណ្ដាប្រទេសផ្សេង»។
ប្រភេទទំនិញកម្ពុជានាំចេញទៅប្រទេសចិនភាគច្រើនគឺជាផលិតផលកសិកម្ម គ្រឿងសង្ហារឹម គ្រឿងអលង្ការ និងផលិតផលវាយនភណ្ឌ។
ចំណែកទំនិញនាំចូលមកវិញដូចជា វត្ថុធាតុដើមសម្រាប់រោងចក្រ សហគ្រាស ផលិតផលប្រើប្រាស់ប្រចាំថ្ងៃ អាហារ ភេសជ្ជៈ រថយន្ត គ្រឿងម៉ាស៊ីន គ្រឿងសំណង់ គ្រឿងអគ្គិសនី អេឡិចត្រូនិក។
យោងតាមក្រសួងពាណិជ្ជកម្ម នៅក្នុងឆ្នាំ ២០២៥ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន សម្រេចបាននូវទំហំទឹកប្រាក់ ១៩,៧៣ ពាន់លានដុល្លារ ក្នុងនោះកម្ពុជានាំចេញទៅចិនមានតម្លៃ ១,៦៨ ពាន់លានដុល្លារ ធ្លាក់ចុះ ៣,៦៤% ចំណែកឯចិននាំចូលមកវិញ មានតម្លៃ ១៨ ពាន់លានដុល្លារ កើនឡើង ៣៤,២៩%៕

អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


