ជីវិតកម្សាន្ដ
ស្ថានភាពជំងឺ នាយក្រិន នៅតែស្ថិតក្នុងដំណាក់កាលគួរឱ្យព្រួយបារម្ភ ខណៈគ្រូពេទ្យកំពុងយកចិត្តទុកដាក់ព្យាបាល
ស្ថានភាពជំងឺ នាយក្រិន កំពុងស្ថិតក្នុងដំណាក់កាលគួរឱ្យព្រួយបារម្ភ ហើយត្រូវការការថែទាំយ៉ាងជិតស្និទ្ធពីគ្រូពេទ្យ ដោយសារមេរោគបានចូលដល់ស្រោមខួរហេីយ ខណៈលោកមិនចាំអ្វីទាំងអស់នៅពេលនេះ។
នៅព្រឹកថ្ងៃទី១២ ខែមីនា ២០២៦ តាមរយៈសារពីទំព័រហ្វេសប៊ុកលោក សាវិន ហ្វីលីព បានរាយការណ៍ពីស្ថានភាពជំងឺរបស់នាយក្រិន ដែលកំពុងស្ថិតក្នុងសភាពគួរឱ្យព្រួយបារម្ភ។ លោកថា “ក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យកាល់ម៉ែត្រ ទេីបប្រាប់ប្រិមប្រិយ ព្រឹកនេះថា មេរោគបានចូលដល់ស្រោមខួររបស់នាយក្រិនហេីយ គាត់មិនចាំអ្វីទាំងអស់ពេលនេះ”។

សភាពជំងឺរបស់នាយក្រិន ធ្វើឱ្យសាធារណជន ពិសេសមិត្តរួមអាជីពជាច្រើនបង្ហាញក្តីព្រួយបារម្ភ រួមនិងផ្ញើសារលើកទឹកចិត្តសមាជិកគ្រួសារលោកផងដែរ ខណៈដែលសុទ្ធសឹងជាវ័យកុមារនៅឡើយ។ លើសពីនេះ ដោយក្តីអាណិតអាសូរ សប្បុរសជនមួយចំនួនក៏បានចូលរួមឧបត្ថម្ភគាំទ្រថ្លៃព្យាបាលដល់នាយផងដែរ។
បច្ចុប្បន្ន មហាជនជាច្រើនកំពុងរង់ចាំព័ត៌មានបន្ថែមអំពីស្ថានភាពសុខភាពរបស់តារាកំប្លែង នាយក្រិន។ ខណៈពេលដែលការព្យាបាលកំពុងបន្ត មិត្តសិល្បករ និងអ្នកគាំទ្រជាច្រើននៅតែបន្តលើកទឹកចិត្ត និងជូនពរឱ្យលោកមានកម្លាំងចិត្ត និងកម្លាំងកាយ ដើម្បីឆ្លងកាត់ដំណាក់កាលលំបាកនេះ និងត្រឡប់មកផ្តល់សំណើចដល់សង្គមវិញ។

នាយក្រិន ជាតារាកំប្លែងមួយរូបដែលមានឈ្មោះល្បីក្នុងវិស័យសិល្បៈកំប្លែងខ្មែរ ក្រោមការដឹកនាំក្រុមរបស់នាយកុយ។ ក្នុងអាជីពសិល្បៈរយៈពេលជាច្រើនឆ្នាំ លោកបានចូលរួមសម្ដែងក្នុងកម្មវិធីកំប្លែងជាច្រើន និងបានបង្កើតស្នាដៃជាច្រើនដែលធ្វើឱ្យទស្សនិកជនសើចសប្បាយ។
តាមរយៈការសម្ដែង និងការប្រើប្រាស់ភាសាកំប្លែងដ៏មានទេពកោសល្យ នាយក្រិន បានក្លាយជាតារាកំប្លែងដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ទស្សនិកជនគ្រប់វ័យ។ ឯការសម្ដែងរបស់លោកមិនត្រឹមតែផ្តល់ភាពសប្បាយរីករាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីជីវិតប្រចាំថ្ងៃ និងបញ្ហាសង្គមមួយចំនួនក្នុងទម្រង់កំប្លែងផងដែរ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២២ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២១ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


