ព័ត៌មានជាតិ
ពលរដ្ឋស្នើអាជ្ញាធរជួសជុលកំណាត់ផ្លូវ ២៧១ កែង ៣៧១ ចំណុចស្តុបបឹងទំពុន ដែលរងការខូចខាតយូរឆ្នាំ
ប្រជាពលរដ្ឋ បានស្នើដល់អាជ្ញាធរ ជួសជុលកំណាត់ផ្លូវ ២៧១ កែង ៣៧១ ដែលរងការខូចខាតជាយូរឆ្នាំមកហើយ។


ផ្លូវរងការខូចខាតនេះនៅត្រង់ចំណុចស្តុបបឹងទំពុន តាមបណ្ដោយផ្លូវ ២៧១ កែងផ្លូវ ៣៧១ សង្កាត់បឹងទំពុនទី ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
លោក ចំរ៉ុង ជាអ្នកដំណើរឆ្លងកាត់ បានលើកឡើងថា ផ្លូវនេះគាត់ធ្វើដំណើរជាប្រចាំ។ ដំបូង ផ្លូវមានជង្ហុកតូចៗ ជាច្រើនកន្លែង ប៉ុន្តែដោយមានរថយន្ត ម៉ូតូ ឆ្លងកាត់ផ្លូវយូរៗ ទៅ ក៏កើតទៅជាជង្ហុកធំតែម្ដង។


លោកបន្តថា មកដល់ខែមីនា នេះ អាកាសធាតុចាប់ផ្ដើមមានភ្លៀងកក់ខែហើយ ធ្វើឲ្យជង្ហុកដក់ទឹក កាន់តែពិបាកដល់អ្នកដំណើរមើលមិនឃើញ។ ជាពិសេសបើមានម៉ូតូឆ្លងកាត់យប់ឡើង មិនចាប់អារម្មណ៍ នឹងធ្លាក់ជង្ហុកជាក់ជាពុំខាន។


ដោយឡែក អ្នកស្រី ចាន់ សុលី ជាប្រជាពលរដ្ឋរស់នៅតំបន់ក្បែរនោះ លើកឡើងដែរថា បើសិនជាអាជ្ញាធរពាក់ព័ន្ធមិនជួសជុលឲ្យទាន់ពេលវេលានោះទេ ផ្លូវមួយនេះអាចនឹងខូចខ្លាំង ហើយក៏បង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរច្រើនផងដែរ។

អ្នកស្រី បានស្នើដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ សូមមេត្តាជួយចុះមកពិនិត្យ និងធ្វើការជួសជុលឲ្យបានស្អាតឡើងវិញផង ដើម្បីងាយស្រួលក្នុងការធ្វើដំណើរ និងបញ្ចៀសគ្រោះថ្នាក់កើតឡើង។
ពាក់ព័ន្ធបញ្ហានេះ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់ឲ្យកម្ពុជាថ្មីដឹងថា លោកបានប្រាប់ទៅមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ឲ្យពិនិត្យមើលករណីនេះរួចហើយ៕
អត្ថបទ ៖ រដ្ឋា
វីដេអូ ៖ កំណាត់ផ្លូវ ២៧១ កែង ៣៧១ ចំណុចស្តុបបឹងទំពុន ដែលរងការខូចខាតយូរឆ្នាំ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


