ព័ត៌មានជាតិ
អគារព្រះរាជដំណាក់ក្នុងខេត្តស្ទឹងត្រែង រងការទម្លាក់គ្រាប់បែកសម័យសង្រ្គាម បច្ចុប្បន្នកំពុងជួសជុលកែលម្អឡើងវិញ
អគារព្រះរាជដំណាក់ក្នុងខេត្តស្ទឹងត្រែងបានរងការទម្លាក់គ្រាប់បែកក្នុងសម័យសង្គ្រាមទសវត្សរ៍ឆ្នាំ ១៩៧០ ដែលធ្វើឲ្យសំណង់អគាររងការខូចខាត បន្សល់ទុកស្លាកស្នាមបង្ហាញពីការរងគ្រោះយ៉ាងដំណំ។
ក្នុងដំណើរដឹកនាំក្រុមអ្នកសារព័ត៌មានចុះពិនិត្យអគារព្រះរាជដំណាក់ក្នុងក្រុងស្ទឹងត្រែង លោក លី មីណា អភិបាលក្រុងស្ទឹងត្រែងបានបញ្ជាក់ថា កាលសម័យសង្រ្គាមចន្លោះឆ្នាំ ១៩៧០ ដល់ ១៩៧៥ (សម័យសាធារណរដ្ឋខ្មែរ) អគារព្រះរាជដំណាក់បានរងគ្រោះពីការទម្លាក់គ្រាប់បែក និងការបាញ់បោះបន្តបន្ទាប់ក្នុងសម័យខ្មែរក្រហម។

លោក លី មីណា អភិបាលក្រុងស្ទឹងត្រែង
លោកបានរំលឹកមុនសង្រ្គាមផ្ទៃក្នុងឆាបឆេះ ព្រះមហាក្សត្រសម្ដេចតាតែងតែយាងមកតំបន់នេះជាញឹកញាប់ ដោយសារវាមានទំនាក់ទំនងជាមួយតំបន់និគមជនបុរីអូរស្វាយ ដែលជាសហគមន៍មួយនាសម័យនោះ។
ពាក់ព័ន្ធសំណង់អគារដ៏មានតម្លៃប្រវត្តិសាស្រ្តនេះ បើតាមលោក លី មីណា ការសាងសង់យកលំនាំរចនាបថសម័យសង្គមរាស្ត្រនិយម ដែលការសាងសង់ធ្វើឱ្យមានលំហូរខ្យល់ចេញចូលបានល្អ។ បើតាមលោកដឹង អតីតទីព្រះរាជដំណាក់របស់ព្រះមហាក្សត្រនេះ ស្ថាបនាឡើងក្រោមស្នាដៃរបស់វិស្វករម្នាក់ដែលកាន់ការនៅខេត្តភាគឦសាន ដែលជាវិស្វកររបស់ព្រះមហាក្សត្រ។



បច្ចុប្បន្ន ដោយទទួលបានព្រះរាជអនុញ្ញាតពីព្រះមហាក្សត្រ អាជ្ញាធរកំពុងរៀបចំជួសជុលនិងកែលម្អអគារព្រះរាជដំណាក់ក្នុងក្រុងស្ទឹងត្រែងដែលនៅសល់តែស្លាកស្នាម ដើម្បីថែរក្សាមរតកប្រវត្តិសាស្ត្រនៃស្នាព្រះហស្តរបស់អតីតព្រះមហាក្សត្រខ្មែរ។
លោក លី មីណា បានឲ្យដឹងថា ការរៀបចំកែលម្អឡើងវិញ ត្រូវជួសជុលអគារចាស់ៗចំនួនពីរ ដែលជាអគារស្នាក់នៅ និងអគារផ្ទះបាយ ដែលនឹងចាប់ផ្ដើមនៅខែឧសភា ដោយរក្សាទម្រង់ដើមឱ្យបានច្រើនបំផុត។
បន្ថែមពីនេះ អាជ្ញាធរខេត្តក៏គ្រោងនឹងសាងសង់អគារថ្មីមួយទៀតនៅផ្នែកខាងក្រោយ ដោយរក្សាដើមឈើទាំងអស់ដដែល ដែលអគារនេះនឹងប្រើប្រាស់ជាសាលប្រជុំ និងជាកន្លែងពិព័រណ៍សមិទ្ធផលផ្សេងៗ រួមទាំងឯកសារពាក់ព័ន្ធនឹងព្រះរាជវង្សានុវង្ស និងខេត្តស្ទឹងត្រែងផងដែរ។
ក្រៅពីនេះ នៅមុខព្រះរាជដំណាក់ អាជ្ញាធរក៏នឹងរៀបចំសួនផ្កា ផ្លូវសម្រាប់ដើរហាត់ប្រាណបំពាក់ដោយភ្លើងសូឡា ដាំដើមឈើ ដើមផ្កាបន្ថែមបង់អង្គុយ ធុងសំរាម និងស្លាកសញ្ញាណែនាំផ្សេងៗ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ៥ ម៉ោង agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍៦ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
ព័ត៌មានជាតិ៥ ម៉ោង agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច១ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


