ព័ត៌មានជាតិ
លោក គីម រិទ្ធី បង្ហាញការឈឺចាប់ ចំពោះការបំផ្លាញប្រាសាទព្រះវិហារ
លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានបង្ហោះសារលើបណ្ដាញសង្គមហ្វេសប៊ុក ដោយបង្ហាញអារម្មណ៍ឈឺចាប់ និងសោកស្តាយយ៉ាងខ្លាំង ចំពោះការខូចខាតលើ ប្រាសាទព្រះវិហារ ដែលជាមរតកវប្បធម៌ដ៏មានតម្លៃរបស់ជាតិខ្មែរ។


លោកបានលើកឡើងថា ប្រាសាទព្រះវិហារ គឺជាតំណាងនៃអរិយធម៌ដ៏ខ្ពង់ខ្ពស់របស់ខ្មែរ ដែលបង្ហាញពីសិល្បៈ វិទ្យាសាស្ត្រ ស្ថាបត្យកម្ម និងបញ្ញារបស់បុព្វបុរសខ្មែរ។ ការបំផ្លាញលើប្រាសាទនេះ មិនមែនត្រឹមតែបំផ្លាញថ្ម ឬសំណង់បុរាណប៉ុណ្ណោះទេ ប៉ុន្តែជាការបំផ្លាញមរតករបស់មនុស្សជាតិ និងប៉ះពាល់ដល់ប្រវត្តិសាស្ត្រ និងអរិយធម៌ដែលមានអាយុកាលរាប់ពាន់ឆ្នាំ។


ក្នុងនាមជាកូនខ្មែរ លោកអភិបាលខេត្ត បានបញ្ជាក់ថា លោកមានអារម្មណ៍ឈឺចាប់យ៉ាងខ្លាំង ពេលឃើញមរតកដ៏ថ្លៃថ្នូរនេះរងការខូចខាត។ ទោះបីជាថ្មអាចត្រូវបំផ្លាញបានក៏ដោយ ប៉ុន្តែប្រវត្តិសាស្ត្រ និងព្រលឹងជាតិ មិនអាចបំផ្លាញបានឡើយ។


លោកបានអំពាវនាវឱ្យមានការចូលរួមពីគ្រប់ភាគី ក្នុងការការពារ និងថែរក្សា ប្រាសាទព្រះវិហារ ដែលជាអត្តសញ្ញាណជាតិ និងជាមរតកពិភពលោក ឱ្យបានរឹងមាំ និងគង់វង្សជារៀងរហូត៕







-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


