Connect with us

កីឡា

វឿន វាសនា រកបានពិន្ទុដាច់គេដល់ ២៥ ពិន្ទុ ជួយ Win Streak បន្តជ័យជម្នះក្នុងលីគ

បានផុស

នៅ

កីឡាករ វឿន វាសនា របស់ក្រុមបាល់ទះ Win Streak រកបានពិន្ទុច្រើនជាងគេប្រចាំក្រុមជាថ្មី អំឡុងការប្រកួតក្រុម Win Streak យកឈ្នះលើក្រុម Taoyuan Cloud Leopard ក្នុងសប្តាហ៍ទី ២១ នៃលីគបាល់ទះអាជីព តៃវ៉ាន់ (TPVL)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រកួតសប្តាហ៍ទី ២២ នៃលីគបាល់ទះ តៃវ៉ាន់ ដែលបានបញ្ចប់កាលពីថ្ងៃ សៅរិ៍ ទី ២១ ខែ មីនា ឆ្នាំ ២០២៦ ក្រុមបាល់ទះ Win Streak បានយកឈ្នះលើក្រុម Taoyuan Cloud Leopard ក្នុងលទ្ធផល ៣ សិតទល់នឹង ១។

វឿន វាសនា នៅតែជាស្មាត់ដ៏សំខាន់របស់ក្រុម Win Streak ដោយការប្រកួតនោះ កីឡាកររកបានពិន្ទុច្រើនជាងគេប្រចាំក្រុម រហូតដល់ទៅ ២៥ ពិន្ទុ។ កីឡាករជម្រើសជាតិ កម្ពុជា វ័យ ២៤ ឆ្នាំ រកបាន ១៨ ពិន្ទុពីការវាយផ្តាច់, ២ ពិន្ទុពីការវាយសេវា និង ៥ ពិន្ទុពីការបាំងបាល់ជោគជ័យ។

ក្រោយការធ្វើបានយ៉ាងល្អរបស់ វឿន វាសនា នៅក្នុងការប្រកួតនេះ រូបគេត្រូវបានលីគ តៃវ៉ាន់ ជ្រើសរើសជាកីឡាករល្អបំផុតប្រចាំការប្រកួតជាថ្មី ដែលជាលើកទី ១៦ នៅក្នុងរដូវកាលនេះ។

គួរបញ្ជាក់ផងដែរ ថា ក្រុមបាល់ទះ Win Streak បានក្លាយជាម្ចាស់ជើងឯកលីគបាល់ទះអាជីព តៃវ៉ាន់ រដូវកាលធម្មតា ឬលីគដំណាក់កាលដំបូង (Regular-Season) ហើយ ទោះការប្រកួតនៅសល់ ៧ ប្រកួតទៀតក៏ដោយ។ ប្រការនេះ គឺ ពួកគេបានកក់កៅអីរួចរាល់ ក្នុងនាមជាក្រុមឈរលេខ ១ ដើម្បីឡើងទៅជុំផ្តាច់ព្រ័ត្រ ដើម្បីប្រកួតជម្រុះ playoff ប្រជែងពានធំរបស់លីគអាជីព តៃវ៉ាន់៕

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម