Connect with us

ព័ត៌មានអន្ដរជាតិ

ហ្វីលីពីន ប្រកាសថា នឹងបញ្ជូនអ្នកសង្កេតការណ៍ មកកាន់តំបន់ជម្លោះកម្ពុជា-ថៃ

បានផុស

នៅ

តាមការផ្សាយរបស់ GMA News, ប្រទេសហ្វីលីពីន បានប្រកាសថា ខ្លួននឹងបញ្ជូនអ្នកសង្កេតការណ៍មកកាន់តំបន់ជម្លោះកម្ពុជា-ថៃ។

លោក Romeo Brawner Jr. (រូប៖ Facebook)

ក្នុងកិច្ចសម្ភាសនៅវេទិកា Stratbase នាថ្ងៃអង្គារទី២៤ខែមីនាឆ្នាំ២០២៦ អគ្គមេបញ្ជាការកងទ័ពហ្វីលីពីនលោក Romeo Brawner Jr. បានបញ្ជាក់ច្បាស់ៗថា មេទ័ពថ្នាក់ឧត្តមសេនីយ៍ចំនួន២រូប នឹងត្រូវបញ្ជូនទៅ ដែលនេះជាផ្នែកមួយនៃតួនាទីរបស់ហ្វីលីពីនក្នុងនាមជា «ប្រធានអាស៊ាន»  ឆ្នាំ២០២៦។

លោក Brawner លើកឡើងថា ការបញ្ជូននេះគឺដើម្បីបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់ប្រធានាធិបតីហ្វីលីពីន ក្នុងការដើរតួនាទីជាអ្នកដឹកនាំអាស៊ាន ដើម្បីធានាថាវិវាទរវាងថៃ និងកម្ពុជានឹងមិនឈានទៅរកការរីករាលដាលកាន់តែអាក្រក់។

ទោះបីជាយ៉ាងណាក៏ដោយ ភ្លាមៗ លោក Brawner មិនទាន់ប្រាប់ពីកាលបរិច្ឆេទនៃការបញ្ជូនអ្នកសង្កេតការណ៍នេះទេ៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម