Connect with us

កីឡា

លោក Koji ប្តេជ្ញា​នាំ ក្រុម​កម្ពុជា​ ឆ្លង​ឲ្យ​ផុត​វគ្គ​​ក្នុង​ពូលពានអាស៊ាន ឆ្នាំ​នេះ

បានផុស

នៅ

គ្រូ​បង្វឹក​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា លោក Koji Gyotoku ដាក់​គោល​ឡើង​ដល់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ពាន​រង្វាន់ ASEAN Hyundai Cup ឆ្នាំ ២០២៦ ដែល​នឹង​ចាប់​ផ្តើម​នៅ​ខែ​កក្កដា និង​សីហា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គ្រូ​បង្គោល​សញ្ជាតិ​ជប៉ុនវ័យ​ ៦១ ​ឆ្នាំ ​បាន​ប្រាប់សារព័ត៌មាន​​ aseanutdfc ថា ៖«ការ​ប្រកួត​ជើង​ឯក​អាស៊ាន​ចុង​ក្រោយ ខ្ញុំ​ដឹក​នាំ​​​ប្រកួត​ក្នុង​ដី​ដោយ​​​ស្មើ ម៉ាឡេស៊ី ២-២ និង​ឈ្នះ ទីម័រ​ខាង​កើត ២-១ ហើយ​ពួក​យើង​ពិត​ជា​ធ្វើ​បាន​ល្អ»។

លោក​បាន​​បន្ត​ថា ៖«នៅ​ក្រៅ​ដី យើង​ចាញ់ សិង្ហបុរី (១-២) ហើយ​ក៏​ចាញ់​ ថៃ (១-២) តែ​យើង​លេង​ទល់​នឹង​ថៃ គឺ​កីឡាករ​យើង​​ធ្វើ​បាន​ល្អ ដោយ​ធ្វើ​ឲ្យ​ម្ចាស់​ផ្ទះ​ថៃ​ជួប​ការ​លំបាក​ខ្លាំង»។

«សម្រាប់​លើក​នេះ កីឡាករ​មាន​ការ​ប្រែ​ប្រួល កីឡាករ​ខ្លះ​ថ្មី ហើយ​ខ្ញុំ​នឹង​ព្យាយាម​បង្កើត​ប្រព័ន្ធ​ថ្មី​មួយ។ យើង​នឹង​ព្យាយាម​ឲ្យ​អស់​ពី​លទ្ធភាព ហើយ​យើង​ចង់​ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ»។ លោក Gyotoku ដែល​ធ្វើការ​នៅ​កម្ពុជា​តាំង​ពី​ឆ្នាំ ២០១៩​ បាន​បញ្ជាក់។

កម្ពុជា​ស្ថិត​នៅពូល A ដែល​ប៉ះ​ដៃ​គូ​សុទ្ធ​តែ​ខ្លាំង​ៗ​មានដូច​ជា វៀតណាម សិង្ហបុរី ឥណ្ឌូណេស៊ី និង​ក្រុម​ជម្រុះ​ឋបម​រវាង ព្រុយណេ ឬ ទីម័រ​ខាង​កើត។ ស្ថិត​នៅ​ក្នុង​ពូល​នេះមហាជន​មើល​ឃើញ​ថា ពិត​ជា​ពិបាក​ខ្លាំង​សម្រាប់​កម្ពុជា​ក្នុង​ការ​ស្វែង​រក​ផ្លូវ​ទៅ​កាន់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិ​សាស្ត្រ​របស់​ខ្លួន។

ការ​ប្រកួត​វគ្គ​សន្សំពិន្ទុ​ក្នុង​ពូល កម្ពុជា បើក​ឆាក​ទទួល​ម្ចាស់​ជើង​ឯក​ ៤ សម័យ​កាល​ គឺ សិង្ហបុរី នា​​ថ្ងៃ​ទី​២៤ ខែ​កក្កដា នៅ​រាជ​ធានី​ភ្នំពេញ និង​ធ្វើ​ដំណើរ​ទៅ​ជួប​ក្រុម​រង​ជើង​ឯក​ ៦ សម័យកាល​គឺ​ ឥណ្ឌូណេស៊ី នៅ​ថ្ងៃ​ទី៣១ ខែ​កក្កដា។ នៅ​ថ្ងៃ​ទី​៣ ខែ​សីហា កម្ពុជា ត្រូវ​ទទួល​ ទីម័រ​ខាង​កើត ឬ ព្រុយណេ នៅរាជ​ធានី​ភ្នំពេញ ហើយ​​ចុង​ក្រោយ​ហោះ​ទៅ​ជួប វៀតណាម នៅ​ទី​ក្រុង​ហាណូយ ថ្ងៃ​ទី​៧ ខែ​សីហា។

លោក Gyotoku បាន​បញ្ជាក់​ថា ៖«គោល​ដៅ​​គឺ​ច្បាស់​ណាស់។ ក្រុម​កម្ពុជា​មិន​ធ្លាប់​ឆ្លង​ផុត​វគ្គ​សន្សំពិន្ទុ​ក្នុង​ពូល​ទេ ហើយ​លើក​​នេះ​គឺ​ជា​គោល​ដៅ​របស់​យើង​ឆ្លង​ឲ្យ​ផុត»។

កម្ពុជា ធ្លាប់​ចូល​រួម​ប្រកួត​ពាន​រង្វាន់​អាស៊ាន​កម្រិត​ទី​១​នេះ​ ១០ លើក​ហើយ ប៉ុន្តែ​តែង​តែ​ធ្លាក់​ត្រឹម​វគ្គ​សន្សំពិន្ទុ​ក្នុង​ពូល​រហូត៕

ប្រែ​សម្រួល៖ វិរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម