Connect with us

សន្តិសុខសង្គម

បង្រ្កាបទីតាំងផ្ទះសំណាក់ ដែលបង្កប់ស្កេមអនឡាញ ក្នុងសង្កាត់អូរបែកក្អម ឃាត់ជនបរទេសជាង៥០នាក់ 

បានផុស

នៅ

ភ្នំពេញ ៖ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បង្ក្រាបទីតាំងផ្ទះសំណាក់មួយកន្លែង ដែលលួចលាក់បង្កប់ បទល្មើស អនឡាញស្កេម «Online Scam» ឃាត់ជនបរទេសជាង៥០នាក់ ។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រតិបត្តិការនេះ បានធ្វើឡើងនៅវេលាម៉ោង ៩ និង៣០នាទីយប់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦នេះ ដោយមានការបញ្ជាផ្ទាល់ពីលោក ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។ 

យោងតាមការបញ្ជាក់ពីកម្លាំងនគរបាលជំនាញថា បន្ទាប់ពីទទួលបានព័ត៌មានថា ចំណុចផ្ទះសំណាក់ខាងលើ មានលួចលាក់បង្កប់ ឱ្យជនបរទេស ប្រព្រឹត្តបទល្មើស អនឡាញ ស្កេម ។ ភ្លាមៗកម្លាំងនគរបាលជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏បានដាក់កម្លាំង ចុះស្រាវជ្រាវ រហូតឈានដល់ បើកការឆ្មក់បង្ក្រាបបានជាក់ស្តែង រួមជាមួយការឃាត់ខ្លួនជនបរទេសជាង ៥០នាក់ និងសម្ភារៈមួយចំនួនធំផងដែរ។ 

បច្ចុប្បន្ន កម្លាំងសមត្ថកិច្ចបានឃាត់ជនបរទេសជាង៥០នាក់ រួមសម្ភារៈបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី ៕

អត្ថបទ ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម