Connect with us

ជីវិតកម្សាន្ដ

ព្រឹកថ្ងៃនេះ! នាយក្រិន ត្រឡប់មកតាមដានសុខភាពត្រចៀកជាថ្មី តាមការណាត់ជួបរបស់គ្រូពេទ្យ

បានផុស

នៅ

នៅព្រឹកដើមខែមេសានេះ តារាកំប្លែងល្បីឈ្មោះ នាយក្រិន បានមកកាន់មន្ទីរពេទ្យកាល់ម៉ែត ដើម្បីពិនិត្យសុខភាពត្រចៀកជាថ្មីម្តងទៀត តាមការណាត់ជួបរបស់ក្រុមគ្រូពេទ្យ។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីតារាកំប្លែងប្រិមប្រិយ និងនាយក្រិនផ្ទាល់ តាមរយៈសារលើទំព័រហ្វេសប៊ុក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការត្រួតពិនិត្យនេះ គ្រាន់ជាផ្នែកមួយនៃការតាមដានស្ថានភាពសុខភាព ក្រោយការសម្រាកព្យាបាលពីអ្នកជំនាញវេជ្ជសាស្ត្រប៉ុណ្ណោះ។ ប្រភពជិតស្និទ្ធបានបញ្ជាក់ថា នាយក្រិន ក៏កំពុងអនុវត្តតាមសេចក្តីណែនាំរបស់គ្រូពេទ្យ ដើម្បីធានាបាននូវការស្តារសុខភាពឱ្យប្រសើរឡើងវិញផងដែរ។ ទោះយ៉ាងណា ស្ថានភាពទូទៅរបស់តារាកំប្លែងរូបនេះ លែងជាបញ្ហាគួរឱ្យព្រួយបារម្ភទៀតហើយ។

គួររំលឹកថា នាយក្រិន មានបញ្ហារលៀកត្រជាក់ធ្ងន់ធ្ងរ និងក្តៅខ្លួនឈានដល់រលាកទាំងស្រោមខួរក្បាលថែមទៀត រហូតបាត់ស្មារតី។ តែយ៉ាងណា ដោយទទួលបានការយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យកាលម៉ែត្រ ក៏ដូចជាអ្នកស្និតស្នាល គឺអ្នកនាង ប្រិមប្រិយ និង លោក សាវិន ហ្វីលីព តារាកំប្លែងមាឌល្អិតរូបនេះ ក៏បានជាសះស្បើយ និងវិលត្រឡប់ទៅផ្ទះវិញមួយរយៈពេលខ្លីហើយ ខណៈទើបតែដល់ថ្ងៃណាត់នឹងគ្រូពេទ្យជាថ្មីដើម្បីតាមដាន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម