ព័ត៌មានជាតិ
លោក ម៉ៅ ស៊ីថា នាំយកអំណោយមនុស្សធម៌ ចែកជូនពលរដ្ឋ ១៥គ្រួសារ នៅស្រុកសំរោង
នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៦ លោក ម៉ៅ ស៊ីថា ជំនួយការសម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសប្បុរសជនជាច្រើនរូបទៀតបាននាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន១៥គ្រួសារ នៅភូមិវែង ឃុំទ្រា ស្រុកសំរោង ខេត្តតាកែវ។

ក្នុងឱកាសនោះ លោក ម៉ៅ ស៊ីថា បានថ្លែងថា សកម្មភាពមនុស្សធម៌នេះ គឺជាការចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ។ ព្រមទាំងបង្ហាញពីសាមគ្គីភាព និងស្មារតី «ខ្មែរជួយខ្មែរ» ក្នុងការជួយគ្នាក្នុងគ្រាលំបាក។

សូមបញ្ជាក់ដែរថា សប្បុរសជនដែលបានចូលរួមចែកអំណោយនាឱកាសនេះដែរមាន៖ លោកស្រី កែវ សុខគីម, លោក គោរម្យ ដាឡា, លោក ណុប សុផាត លោក សុត ពិសិដ្ឋ ,លោក មន បុត្រ, លោក ស្រី ម៉ៅស្រីរត្ន័ និង លោក មួង ភារត្ន័ លោក ចន្ទ ជៀប លោក មេឃុំ និងសប្បុរសជនជាច្រើនរូបទៀត។

អំណោយដែលបានផ្តល់ជូនក្នុងមួយគ្រួសារ រួមមាន អង្ករ ២៥ គីឡូក្រាម មីជាតិ ១ កេះ ទឹកត្រី ១ យួរ ទឹកស៊ីអ៊ីវ ១ យួរ ស្ករស ១ គីឡូក្រាម អំបិល ១ គីឡូក្រាម ប៊ីចេងកន្លះគីឡូក្រាម ច្រាសដុសធ្មេញ ៦ ដើម ថ្នាំដុសធ្មេញ ១ ប្រអប់ ថ្នាំប៉ារ៉ាបញ្ចុះកំដៅ ១ បន្ទះ និងថវិកា ៨០,០០០ រៀល។ អំណោយទាំងនេះ មានគោលបំណងជួយសម្រាលបន្ទុកជីវភាពប្រចាំថ្ងៃ និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋដែលកំពុងប្រឈមនឹងការខ្វះខាត ឱ្យអាចបន្តរស់នៅដោយមានសុខុមាលភាពល្អប្រសើរឡើង៕
អត្ថបទ៖ វីរៈ


-
ព័ត៌មានជាតិ១០ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


