ព័ត៌មានជាតិ
លោក ហ្សង់ហ្វ្រង់ស័រ តាន់ «អ្នកខ្លាំងផ្នែកយោធា មិនមែនចេះតែឈ្នះរហូតទេ»
«អ្នកខ្លាំងផ្នែកយោធា មិនមែនចេះតែឈ្នះរហូតទេ»។ នេះជាប្រយោគដែលលើកឡើងដោយមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា លោក ហ្សង់ហ្វ្រង់ស័រ តាន់ ភ្ជាប់ទៅនឹងបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ដែលបានកើតឡើងបច្ចុប្បន្ន ដោយថៃបានប្រើប្រាស់កម្លាំងយោធាក្នុងការឈ្លានពានលើប្រទេសកម្ពុជា។ លោក ហ្សង់ហ្វ្រង់ស័រ តាន់ ថា បញ្ហាជម្លោះបែបនេះ ត្រូវបានកំណត់ដោយកត្តាច្រើន ពោលគឺមិនអាងតែលើអំណាចយោធានោះឡើយ។

លោកបាននិយាយក្នុងសន្និសីទសារព័ត៌មាននៅឯអាកាសយានដ្ឋានអន្តរជាតិតេជោ នាថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦នេះ ថា ក្នុងជម្លោះបែបកម្ពុជា-ថៃ បានកើតឡើងច្រើននៅក្នុងពិភពលោក ប៉ុន្តែផ្អែកលើទិដ្ឋភាពប្រវត្តិសាស្ត្រពិភពលោកបានបង្ហាញថា ប្រទេសដែលមានអំណាចយោធាខ្លាំង មិនមែនឈ្នះជានិច្ចនោះទេ។
ក្នុងន័យនេះ លោក ហ្សង់ហ្វ្រង់ស័រ តាន់ បានលើកជាឧទាហរណ៍ក្នុងករណីទីម័រឡេស្តេជាមួយឥណ្ឌូណេស៊ី ក៏ដូចជាករណីប៉ាណាម៉ាជាមួយសហរដ្ឋអាមេរិក ជាដើម ដែលករណីទាំងពីរនេះ លោកថា បានស្ដែងឱ្យឃើញថា ពេលវេលា កាលៈទេសៈ ប្រវត្តិសាស្ត្រ ការប្រើច្បាប់អន្តរជាតិ និងការទូត ជាកត្តាកំណត់លទ្ធផលសម្រាប់ជម្លោះអន្តរជាតិ។

តាមការបញ្ជាក់របស់លោក ហ្សង់ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ក្នុងបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ បានដើរមកដល់របត់មួយដែលទាមទារឱ្យកម្ពុជាត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ដោយការគិតជ្រៅ គិតវែងឆ្ងាយ លម្អិត និងបែបយុទ្ធសាស្ត្រជាទីបំផុតក្នុងការសម្រេចចិត្ត។ លោក បានអះអាងថា កិច្ចការព្រំដែន គឺជារឿងអាទិភាពចម្បងបំផុតរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសការទាមទារឱ្យបានមកវិញនូវទឹកដី ដែលថៃបានចូលកាន់កាប់ដោយខុសច្បាប់ តាមរយៈការប្រើកម្លាំងឈ្លានពានលើកម្ពុជា។

ឆ្លើយនឹងសំណួរថា តើត្រូវ ឬគួរទាមទារបែបណា? មន្ត្រីរូបនេះ ថា រាជរដ្ឋាភិបាលប្រើគ្រប់មធ្យោបាយទាំងអស់ដែលអាចធ្វើទៅបាន ជាមួយនឹងការគិតថ្លឹងថ្លែងគ្រប់ពេលវេលា និងបែបលម្អិតជាទីបំផុត ដើម្បីធានាថាបាននាំនូវការចំណេញជាងការខាតបង់សម្រាប់ផលប្រយោជន៍ប្រទេសជាតិ។ លោកសង្កត់ធ្ងន់ថា កម្ពុជានៅតែបន្តដើរលើមាគ៌ាពហុភាគីនិយម កិច្ចសន្ទនា និងការគោរពច្បាប់អន្តរជាតិ៕
ដោយ៖ធឿន វ៉ាន់សុង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


