Connect with us

ព័ត៌មានជាតិ

សង្រ្កាន្តឆ្នាំថ្មី ៣ថ្ងៃ ខេត្តកោះកុង ទទួលបានភ្ញៀវទេសចរជាតិ-អន្តរជាតិ ជាង២ម៉ឺននាក់

បានផុស

នៅ

សង្រ្កាន្តឆ្នាំថ្មីប្រពៃណីជាតិខ្មែរ៣ថ្ងៃ ខេត្តកោះកុង បានទទួលភ្ញៀវទេសចរជាតិនិងអន្តរជាតិសរុប២៦,៥២០នាក់ ដោយអាជ្ញាធរពាក់ព័ន្ធបង្កើតកម្មវិធីសប្បាយបែបប្រពៃណីជាតិជូន អ្នកទេសចរយ៉ាងសប្បាយរីករាយ។ យ៉ាងហោចណាស់ក៏មានអ្នកទេសចរជាតិ និងអ្នកទេសចរអន្តរជាតិសរុប២៦,៥២០នាក់ នាំគ្នាមកស្នាក់នៅលេងកម្សាន្តនៅតាមរមណីយដ្ឋានានាក្នុងខេត្តកោះកុង អំឡុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនេះ។ក្នុងនោះ ទេសចរជាតិ២៥,៣៨៨នាក់ និងអន្តរជាតិ១,១៣២នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សាគុណ ភក្តី ប្រធានការិយាល័យព័ត៌មានទេសចរណ៍នៃមន្ទីរទេសចរណ៍ខេត្តកោះកុង បានថ្លែងនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ថា តួលេខភ្ញៀវទេសចរមកលេងកម្សាន្តតាមរមណីយដ្ឋានក្នុងខេត្ត បានថយចុះចំនួន២២,៧៤៩ នាក់ ស្មើនឹង៤៦ភាគរយ បើធៀបនឹងពិធីបុណ្យចូលឆ្នាំថ្មីកាលពីថ្ងៃទី២០២៥។ ការបញ្ជាក់របស់លោក សាគុណ ភក្តី បានឱ្យដឹងនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ថា មូលហេតុនៃការថយចុះភ្ញៀវទេសចរ ដោយសារតែអ្នកទេសចរ និងប្រជាពលរដ្ឋ ព្រួយបារម្ភពីបញ្ហាព្រំដែនមិនទាន់មានស្ថេរភាពល្អប្រសើរ និងតម្លៃប្រេងឥន្ធនៈមានការកើនឡើងជាដើម។

មន្រ្តីទេសចរណ៍ដដែល បង្ហាញដែរថា ចំណែកប្រជាពលរដ្ឋ និងភ្ញៀវទេសចរដែលបានចូលរួមលេងកម្សាន្ត នៅតាមទីតាំងប្រារព្ធពិធីសង្ក្រាន្ត រយៈពេល៣ថ្ងៃ តាមបណ្ដាក្រុងស្រុក មានចំនួនប្រមាណ ១៥៤,០០០ នាក់។ បញ្ហាអនាម័យបរិស្ថាន សណ្តាប់ធ្នាប់ អនាម័យនៅតាមរមណីយដ្ឋាន មានការយកចិត្តទុកដាក់ពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ស្ថាប័នពាក់ព័ន្ធ និងការចូលរួមរបស់ភ្ញៀវ ទេសចរ និងប្រជាជន ធ្វើឱ្យតំបន់គោលដៅទេសចរណ៍នានាក្នុងខេត្តមានសោភ័ណ្ឌភាពល្អ។ ចំពោះតម្លៃសេវាដឹកអ្នកដំណើរ ទំនិញ ម្ហូបអាហារ និងសេវាផ្គត់ផ្គង់នៅតាមរមណីយដ្ឋាន ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំនេះ មានសេវាដឹកអ្នកដំណើរ ភោជនីយដ្ឋាន អាហារដ្ឋាន សណ្ឋាគារ ផ្ទះសំណាក់មួយចំនួនបានឡើងថ្លៃ ដោយមានការយល់ព្រមពីភ្ញៀវទេសចរ។

អ្នកស្រី ជៀម សុខុន ពលរដ្ឋមកពីខេត្តកំពត និងលោក នូ ម៉ៅ ពលរដ្ឋមកពីខេត្តតាកែវ ដែលបានលេងកម្សាន្តនៅខេត្តកោះកុង ពិសេសសង្រ្កាន្តមុខអគាររដ្ឋបាលខេត្ត បង្ហាញក្តីរីករាយថា ទោះបីជាឆ្នាំនេះរដ្ឋបាលមិនសូវជាកម្មវិធីសង្រ្កាន្តធំដុំច្រើនក៏ដោយពួកគាត់សប្បាយនឹងការរៀបចំរបស់អាជ្ញាធរ គ្រាខេត្តជាប់ព្រំដែនជាមួយថៃ។

ប្រជាពលរដ្ឋ និងអ្នកទេសចរ អរគុណយ៉ាងជ្រោលជ្រៅចំពោះរដ្ឋបាលខេត្ត និងអ្នកពាក់ព័ន្ធបានសម្របសម្រួលឱ្យពួកគាត់បានមកភ្លក់រសជាតិនំបញ្ចុក និងខ្យងចំពុះទាដែលជាផលិតផលអត្តសញ្ញាណមួយនៅខេត្តកោះកុង ហើយចង់ឱ្យអាជ្ញាធរបន្តបង្ហាញផលិតផលក្នុងស្រុកបែបនេះនៅឆ្នាំក្រោយៗទៀត៕អត្តបទៈសិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម