កីឡា
ក្រុមចំបាប់កម្ពុជា ៦រូបនឹងចេញទៅប្រទេសចិននៅថ្ងៃទី២៥ មេសា ដើម្បីចូលរួមការប្រកួតកីឡាឆ្នេរខ្សាច់ លើកទី៦
ក្រុមកីឡាចំបាប់របស់កម្ពុជាចំនួន ៦រូបនឹងត្រូវចេញដំណើរទៅប្រទេសចិន នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ ខាងមុខនេះដើម្បីចូលរួមប្រកួតប្រជែងមេដាយក្នុងព្រឹត្តិការណ៍កីឡាឆ្នេរខ្សាច់លើកទី៦ នៅទីក្រុង Sanya ខណៈកម្ពុជាបញ្ចូន ៤ប្រភេទកីឡាចូលរួម។

ក្រុមកីឡាចំបាប់កម្ពុជា
ប្រតិភូ គ្រូបង្វឹកចំនួន ២ប្រភេទកីឡាគឺទ្រីយ៉ាត្លុង និងជឺជីតស៊ូ បានចេញដំណើរទៅប្រទេសចិនហើយកាលពីព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ ទៅតាមកាលវិភាពប្រកួតរៀងៗខ្លួន។ ចំណែកលោក កាង ដែនពិសិដ្ឋ គ្រូបង្វឹកផ្នែកកីឡាចំបាប់របស់ក្រសួងមហាផ្ទៃបានលើកឡើងថា ក្រុមកម្ពុជាបានហ្វឹកហាត់ត្រៀមព្រឹត្តិការណ៍ឆ្នេរខ្សាច់នេះរយៈពេល ៣-៤ខែមកហើយ។ ការហ្វឹកហាត់នៅលើឆ្នេរខ្សាច់នេះមានរយៈពេល ៣ថ្ងៃក្នុងមួយសប្ដាហ៍ផងដែរ។
គ្រូបង្វឹកខាងលើបន្ថែមទៀតថា ការប្រកួតកម្រិតអាស៊ីគឺមានប្រទេសដែលជាជើងខ្លាំងចូលរួមច្រើន។ ហេតុដូចនេះការឈ្នះ-ចាញ់ មានកម្រិតប្រកួតប្រជែងខ្ពស់ទម្រាំអាចឈ្នះមេដាយទៅបាន។ ចំពោះក្រុមកម្ពុជាក៏ធ្លាប់បានជោគជ័យ និងដណ្ដើមបានមេដាយរួចមកហើយដែរលើផ្នែកឆ្នេរខ្សាច់កន្លងទៅ។

ក្រុមកីឡាចំបាប់កម្ពុជា
បញ្ជាក់ដែរថា ព្រឹត្តិការណ៍កីឡាឆ្នេរខ្សាច់អាស៊ី លើកទី៦ នេះនឹងធ្វើឡើងចាប់ពីថ្ងៃទី២២ ដល់ ៣០ ខែមេសា ឆ្នាំ២០២៦ នៅទីក្រុង Sanya ប្រទេសចិន។ កម្ពុជាបញ្ចូន ៤ប្រភេទកីឡារួមមាន ទ្រីយ៉ាត្លុង ជឺជីតស៊ូ បាល់ទាត់លើតុ និងកីឡាចំបាប់។ ក្រុមចំបាប់នឹងចាក់ចេញពីកម្ពុជានៅថ្ងៃទី២៥ មេសាហើយត្រូវប្រកួតជម្រុះថ្ងៃទី២៨ បន្ទាប់មកថ្ងៃទី២៩ ប្រកួតផ្ដាច់ព្រ័ត្រ និងវិលត្រឡប់មកកម្ពុជាវិញថ្ងៃទី៣០ មេសា ២០២៦ ៕


ប្រតិភូ គ្រូបង្វឹក កីឡាករចេញដំណើរទៅចិន
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានជាតិ១៤ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


