Connect with us

សេដ្ឋកិច្ច

​តម្លៃហាងឆេង​មាស​​ហក់​ឡើង​​ជាង​ ៥៧០០ ​ដុល្លារ ​មួយ​តម្លឹង​

បានផុស

នៅ

តម្លៃ​ហាងឆេង​មាស​បាន​ហក់ឡើងដល់ ​៥៧២៧ ដុល្លារ ​នៅ​ព្រឹកថ្ងៃ​អង្គារទី ១២ ឧសភា ២០២៦ ​នេះ ខណៈដំណោះស្រាយសង្គ្រាម​រវាង​អាមេរិក ​និង​អ៊ីរ៉ង់​ ស្ថិត​នៅក្នុង​ភាព​មិនប្រាកដប្រជា។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ឡុង សំណាង ​នាយកអភិវឌ្ឍអាជីវកម្មនៃក្រុមហ៊ុន ​PP Link securities ​មានប្រសាសន៍ថា ​​តម្លៃ​ហាងឆេងមាស​បាន​កើន​ឡើង​កម្រិតខ្ពស់​ជាបន្តបន្ទាប់ ដោយសារលក្ខខណ្ឌសម្ពាធសង្គ្រាមរវាងសហរដ្ឋអាមេរិក និង​អ៊ីរ៉ង់ បានធ្វើ​ឱ្យសម្ពាធនៃការប្រែប្រួលតម្លៃហាងឆេងមាស មានកម្រិតខ្ពស់ក្នុងការកែប្រែប្រួលឡើងចុះ ខណៈ​គំនាបមួយនេះ គឺជាគំនាបដ៏តឹងតែង ដែលអាចឱ្យតម្លៃហាងឆេងមាស ស្ថិតនៅតម្លៃជាង ៥ ពាន់​ដុល្លារ​រយៈពេលយូរ។​

​លោក ឡុង សំណាង ​យល់ឃើញថា៖ «ដោយសារតែគំនាបនៃការប៉ះទង្គិចនេះ ​វានឹងធ្វើឱ្យ​ការផ្គត់​ផ្គង់​ប្រេងមានទាប ​ដែលធ្វើឱ្យប្រេងឡើងថ្លៃ ​ហើយការទិញប្រេង​គឺត្រូវតែយកប្រាក់ដុល្លារទៅទិញ ​ដូច្នេះ​ហើយ​តម្រូវការប្រាក់ដុល្លារផង ​តម្រូវការប្រេងផង​ ធ្វើឱ្យមាសធ្លាក់ចុះបន្តិច ​ទោះបីយ៉ាងណា​ តម្លៃ​ហាង​ឆេងមាស​ត្រៀមខ្លួនរួចជាស្រេច​ក្នុងការ​ឡើងត្រឡប់ទៅលើវិញ​ ប្រសិនបើស្ថានភាពតានតឹង​មួយ​នេះ ​បានធូរស្រាល​ ឬការចរចាណាមួយ​មានភាពល្អប្រសើររវាងអាមេរិក និងអ៊ីរ៉ង់»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម