Connect with us

កីឡា

កីឡាករជប៉ុន ៣ នាក់ឈរលេខ ១ ក្នុងកីឡាឃីក​បុកស៊ីងទម្ងន់ស្រាលពិភពលោក ៣ កម្រិតផ្សេងគ្នា

បានផុស

នៅ

កីឡាករឃីកបុកស៊ីងរបស់ ជប៉ុន ៣ នាក់ រួមមានកីឡាករ Haruto Yasumoto, Koki Osaki និង Kazuki Osaki ត្រូវបានស្ថាប័ន Beyond Kick ចាត់ថ្នាក់ស្ថិតនៅលំដាប់លេខ ១ ក្នុងកីឡាករឃីកបុកស៊ីងទម្ងន់ស្រាលពិភពលោក ៣ កម្រិតផ្សេងគ្នា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទី ១. កីឡាករ Haruto Yasumoto កំពុងឈរលំដាប់លេខ ១ ក្នុងកីឡាឃីកបុកស៊ីងទម្ងន់ ៥៨ គីឡូក្រាម (Bantamweight)។ កីឡាករវ័យ ២៥ ឆ្នាំរូបនេះ ប្រកួតអាជីពបានចំនួន ៤៦ ប្រកួត ក្នុងនោះឈ្នះ ៣៩ លើក (ផ្តួលដៃគូឱ្យសន្លប់ ១៨ លើក) ចាញ់ ៤ លើក ស្មើ ២ លើក និងមិនប្រកាសលទ្ធផល ១ លើក។

ក្នុង ៨ ប្រកួតចុងក្រោយ ដោយរាប់ពីឆ្នាំ ២០២៤ មកដល់បច្ចុប្បន្ន គឺកីឡាករមិនទាន់ស្គាល់រស់ជាតិចាញ់ឡើយ។ កាលពីឆ្នាំ ២០១៤ កីឡាករដណ្តើមបានខ្សែក្រវាត់ឃីកបុកស៊ីង RISE Featherweight Championship ១ ខ្សែ​ ហើយក៏បានឡើងការពារទទួលបានលទ្ធផលជោគជ័យ ១ លើកផងដែរ។

ទី ២. កីឡាករ Koki Osaki កំពុងឈរលេខ ១ ក្នុងទម្ងន់ ៥៥ គីឡូក្រាម (Super Flyweight)។ កីឡាករវ័យ ២៦ ឆ្នាំរូបនេះ ឡើងសង្វៀនឃីកបុកស៊ីងបានចំនួន ៤៧ លើក ក្នុងនោះឈ្នះ ៣៩ លើក (ផ្តួលដៃគូឱ្យសន្លប់ ២១ លើក) ចាញ់ ៦ លើក ស្មើ ១ លើក និងមិនប្រកាសលទ្ធផល ១ លើក។

រឿងដ៏អស្ចារ្យ គឺ Osaka ដណ្តើមបានខ្សែក្រវាត់ឃីកបុកស៊ីងពីសង្វៀន RISE ២ ខ្សែ​ រួមមាន RISE Bantamweight Champion ទម្ងន់ ៥៥ គីឡូក្រាម និងនៅឆ្នាំ ២០២៦​ នេះ ទើបដណ្តើមបានខ្សែក្រវាត់ RISE World Bantamweight Champion ទម្ងន់ ៥៥ គីឡូក្រាម ១ ខ្សែ​ទៀត។

ទី ៣. កីឡាករ Kazuki Osaki កំពុងឈរលេខ ១ ក្នុងទម្ងន់ ៥៣ គីឡូក្រាម (Flyweight)។ កីឡាករ​ធ្លាប់ឡើងសង្វៀនអាជីពសរុបបានចំនួន ៥៨ លើក ក្នុងនោះឈ្នះ ៤៨ លើក (ផ្តួលដៃគូឱ្យសន្លប់ ២៥ លើក) ចាញ់ ៧ លើក ស្មើ ២ និងមិនប្រកាសលទ្ធផល ១ លើក។

កីឡាករវ័យ ២៩ ឆ្នាំរូបនេះ កំពុងគ្រងខ្សែក្រវាត់របស់សង្វៀន RISE ២ ខ្សែ​ រួមមានខ្សែក្រវាត់ RISE Super Flyweight Champion ទម្ងន់ ៥៣ គីឡូក្រាម និងខ្សែក្រវាត់ RISE Super Flyweight World Champion ទម្ងន់ ៥៣ គីឡូក្រាម៕

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម