Connect with us

កីឡា

អធិជ័យ ច័ន្ទរាជ្យ នាំ​ពាន​រង្វាន់​លើក​ទី១​ ចូលក្លឹប​​ក្នុង​អាជីព​ប្រដាល់​ និង​មិន​ភ្លេច​គុណ​លោក​ ហ៊ុន​ ច័ន្ទរាជ្យ​

បានផុស

នៅ

កីឡាករ​ អធិជ័យ​ ច័ន្ទរាជ្យ​ បង្ហាញ​អារម្មណ៍​ត្រេកអរ​ជា​ខ្លាំង​ក្រោយ​ឈ្នះ​ពាន​រង្វាន់​លើក​ទី១​ ក្នុង​អាជីព​ប្រដាល់​រយៈពេល​ ៤-៥​ឆ្នាំ​កន្លង​មក​នេះ​ និង​មិន​ភ្លេច​ឡើយ​គុណ​បំណាច់​លោក​ ហ៊ុន​ ច័ន្ទរាជ្យ​ ដែល​បាន​បង្ហាត់​បង្រៀន​ផ្តល់​កន្លែង​ស្នាក់នៅ​ហ្វឹកហាត់។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អធិជ័យ​ ច័ន្ទរាជ្យ​ ពេល​ឈ្នះពាន

អធិជ័យ​ ច័ន្ទរាជ្យ​ បាន​លើក​ឡើង​ថា​ រូប​គេ​ពិត​ជា​សប្បាយចិត្ត​ជា​ខ្លាំង​ដែល​អាច​ឈ្នះ​ពាន​រង្វាន់​ជា​លើក​ទី១​ ក្រោយ​ចូលហ្វឹកហាត់​ប្រដាល់​នេះ​ប្រហែល​ ៤-៥​ឆ្នាំ​កន្លង​ទៅ​នេះ។​ រូប​គេ​តែងតែ​ធ្វើ​ឲ្យ​គ្រូ​ខក​ចិត្ត​ចំពោះ​ការ​ប្រកួត​កន្លង​មក​ ប៉ុន្តែ​ឥលូវ​នេះ​ធ្វើ​បាន​ល្អ​វិញ​ហើយ​ និង​ឈ្នះ​ពាន​ថែម​ទៀត​ផង។​

ពាន​រង្វាន់​ ៤ Man លើវិញ្ញាសារ Kick Boxing នេះ​រូប​គេ​សុំ​ជូន​ទៅ​លោក​ ហ៊ុន​ ច័ន្ទរាជ្យ​ លោក​ ជា​ នាគា​ លោក​គ្រូ​ រិន​ សារ័ត្ន ដែល​បាន​បង្ហាត់​បង្រៀន​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​នេះ។​ ការ​ផ្ដល់​នៅ​ទីកន្លែង​ហ្វឹកហាត់​ និង​ការ​ផ្ដល់​ឱកាស​ជា​បន្តបន្ទាប់​ចំពោះ​រូប​គេ ​ឥលូវ​នេះ​បាន​សម្រេច​បំណង​ដែល​ចង់​ឈ្នះ​សមិទ្ធផល​ជូន​ក្លឹប​ និង​លោក​ ហ៊ុន​ ច័ន្ទរាជ្យ​ ដែល​ជា​គ្រូ​វិញ​ហើយ។​

អធិជ័យ​ ច័ន្ទរាជ្យ​ ពេល​ឈ្នះពាន

បញ្ជាក់​ដែរ​ថា​ កីឡាករ​ អធិជ័យ​ ច័ន្ទរាជ្យ​ កាល​ពី​ថ្ងៃ​ទី២៤​ ខែ​ឧសភា​ ឆ្នាំ​២០២៦​ នេះ​រូប​គេ​បាន​ប្រកួត​ឈ្នះ​ពាន​រង្វាន់​ ១គ្រឿង​ក្នុង​កម្មវិធី​ ៤ Man លើវិញ្ញាសារ Kick Boxing​ ទម្ងន់​ ៦០​គីឡូក្រាម​នៅ​សង្វៀន​ថោន។​ នេះ​ជា​ពាន​រង្វាន់​ទី១​ សម្រាប់​រូប​គេ​បន្ទាប់​ពី​មក​រួមរស់​នៅ​ក្លឹប​ Cambodian Top Team​ ដើម្បី​សិក្សា​បរិញ្ញាបត្រ​ផង​ និង​ហ្វឹកហាត់​ប្រដាល់​ផង៕​

អត្ថបទដោយ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម