Connect with us

ព័ត៌មានជាតិ

កម្ពុជានឹងលើកលែងទិដ្ឋាកាដល់ជនជាតិចិនរយៈពេល៤ខែដើម្បីជំរុញកំណើនភ្ញៀវទេសចរ

បានផុស

នៅ

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជានឹងលើកលែងទិដ្ឋាកាដល់ប្រជាពលរដ្ឋជនជាតិចិនរយៈពេល៤ខែដើម្បីជំរុញកំណើនភ្ញៀវទេសចរខណៈភ្ញៀវទេសចរចិនឈរលំដាប់ទី១ក្នុងចំណោមភ្ញៀវទេសចរចូលមកកំសាន្តនៅប្រទេសកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងនៅក្នុងវេទិកាពិភាក្សាស្តីពី«សេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២៦»រៀបចំឡើងដោយសមាគមអ្នកសារព័ត៍មានកម្ពុជានៅរសៀលថ្ងៃទី២៥ឧសភា លោកស្រី ហ៊ុន ដានី រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួង ទេសចរណ៍បានលើកឡើងថានៅចំពោះមុខក្រសួងដាក់ចេញយុទ្ធសាស្ត្រលើកលែងទិដ្ឋាកាដល់ប្រជាពលរដ្ឋចិនកាន់ប៉ាស្ព័រចិនចូលកម្ពុជារយៈពេល៤ខែគឺចាប់ពី១៥ខែមិថុនាដល់ថ្ងៃទី១៥តុលាឆ្នាំ២០២៦ខាងមុខដើម្បីជំរុញកំណើនភ្ញៀវទេសចរចិនឱ្យកាន់តែច្រើនបន្ថែមទៀតខណៈឆ្នាំមុនមានភ្ញៀវទេសចរចិនមកកំសាន្តនៅកម្ពុជាប្រមាណ១លាន២សែននាក់ហើយនៅដើមឆ្នាំនេះភ្ញៀវទេសចរចិនឈរនៅលំដាប់ទី១។

លោកស្រីបានបន្តទៀតថាក្រៅនេះឆ្នាំ២០២៦នេះក្រសួងនឹងពង្រឹងវិស័យទេសចរណ៍ឱ្យកាន់ប្រសើរតាមរយៈកិច្ចសហការជាមួយថ្នាក់ក្រសួងស្ថាប័នជាតិ ថ្នាក់ក្រោមជាតិ អន្តរជាតិ វិស័យេកជន ស្ថាប័នសារព័ត៌មាន ប្រព័ន្ធផ្សព្វផ្សាយនិងការចូលរួមពីបុគ្គលម្នាក់ៗ។

ទន្ទឹមនឹងនេះ ក្រសួងក៏បានដាក់ចេញនូវក្រមខណ្ឌយុទ្ធសាស្ត្រការផ្សព្វផ្សាយក្រៅប្រទេស ពង្រឹងឧស្សាហកម្មទេសចរណ៍ឱ្យល្អ អភិ វឌ្ឍន៍ផលិតទេសចរណ៍ថ្មីនិងប្លែកៗគ្រប់ប្រភេទ។ដូចជារដូវកាលទស្សនានៅរដូវកាលបៃតងចាប់ពីខែឧសភា រហូតដល់តុលាដែលចារដូវវស្សាដោយយើងផ្លាស់ប្តូរពីភ្ញៀវទេសចរតិចមកច្រើនវិញព្រោះថាវាជារដូវកាលខៀវស្រងាត់ ស្លឹកឈើលូតលាស់ល្អស្រស់បំព្រង វាលស្មៅស្អាតដែលធ្វើឱ្យភ្ញៀវទេសចរជាតិអន្តរជាតិដើរកំសាន្យ។

ជាក់ស្តែង កាលពីឆ្នាំ២០២៥ចាប់ពីខែឧសភាដល់ខែតុលា មានភ្ញៀវទេសចរដើរកំសាន្តប្រមាណជាង៩លាននាក់ កើនឡើងជា៦០%ធៀប២០២៤មានតិចជាង៥លាននាក់ប៉ុណ្ណោះ ។ ក្រៅពីនេះក្រសួងបានបង្កើតព្រឹត្តិការណ៍ថ្មីៗក្រៅពីព្រឹត្តិការណ៍ចូលឆ្នាំខ្មែរ បុណ្យអុំទូក ចូលឆ្នាំសកល ទេសចរណ៍សិក្ខាសាលា ទេសចរណ៍សិល្បៈ គ្រប់រាជធានីខេត្តនីមួយបង្កើតព្រឹត្តិការណ៍ជាហូរហែអត់ដាច់ជួយជំរុញកំណើនទេសសរណ៍។ បង្កើតខ្សែទស្សនកិច្ចដើម្បីពន្យារភ្ញៀវបន្តស្នាក់នៅបានយូរនៅតាមប៉ូលទេសចរណ៍នីមួយៗរួមមានរាជធានីភ្នំពេញ សៀមរាប តំបន់ឆ្នេរមានព្រះសីហនុ កែប កំពតនិងកោះកុងនិងប៉ូលឥសាន្តជាកន្លែងអេកូទេសចរណ៍។

ដោយសារមានផ្លូវគមនាគមន៍បានល្អស្អាតជួយសម្រួលដល់ភ្ញៀវទេសចរក្នុងការធ្វើដំណើរកំសាន្តបន្ថែម។

យោងតាមក្រសួងទេសចរណ៍ នៅក្នុងឆ្នាំ ២០២៥ កម្ពុជាស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិចំនួន ៥ ៥៦៩ ៧៥២ នាក់ ធ្លាក់ចុះ ១៦,៩% ធៀបនឹងឆ្នាំ ២០២៤ ដែលមានចំនួន ៦,៧ លាននាក់៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម