Connect with us

ព័ត៌មានជាតិ

កងទ័ព​មួក​ខៀវ​កម្ពុជា​១៤​នាក់​បាន​ពលី​ក្នុង​បុព្វហេតុ​សន្តិភាព​ពិភពលោក ក្នុង​រយៈពេល​២០ឆ្នាំ​មក​នេះ

បានផុស

នៅ

​​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្ដិភាព​ឱ្យ​ដឹង​ថា​ចាប់​តាំង​ពី​កម្ពុជា​បញ្ជូន​កង​ទ័ព​មួក​ខៀវ​បំពេញ​បេសកកម្ម​ក្រោម​ឆត្រ​អង្គការ​សហប្រជាជាតិ​២០​ឆ្នាំ​មក​នេះ ​មាន​ទាហាន​កម្ពុជា​១៤នាក់​បាន​ពលី​ និង​១៩​នាក់​រង​របួស​​ ក្នុង​បុព្វហេតុ​ការពារ​សន្តិភាព​ពិភព​លោក​។ ទោះ​ជា​យ៉ាង​ណា​កងកម្លាំង​រក្សា​សន្តិភាព​កម្ពុជា​នៅ​តែ​បន្ត​បំពេញ​បេសកកម្ម​ដោយ​ភាព​ក្លាហាន​ និង​មិន​រាថយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​បើ​តាម​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្ដិភាព​ កត្តា​ហានិភ័យ​ដែល​បណ្ដាល​ឱ្យ​ទាហាន​មួក​ខៀវ​កម្ពុជា​ស្លាប់​ និង​របួស​រួម​មាន​ ការ​វាយ​ប្រហារ​ដោយ​គ្រឿង​ផ្ទុះ​កែ​ច្នៃ ជម្លោះ​រវាង​ក្រុម​ប្រដាប់​អាវុធ​មិនមែន​រដ្ឋ ជំងឺ​ឆ្លង​នៅ​តំបន់​បេសកកម្ម ការ​ប្រែប្រួល​អាកាសធាតុ និង​ស្ថានការណ៍​សន្តិសុខ​ដែល​មិន​អាច​ប៉ានស្មាន​បាន​។

បើ​គិត​ពី​ឆ្នាំ​២០០៦​មក​ កម្ពុជា​បាន​បញ្ជូន​កម្លាំង​ទៅ​ចូលរួម​បេសកកម្ម​ក្រោម​ឆត្រ​អង្គការ​សហប្រជាជាតិ​សរុប​ចំនួន ១០ ៧២៣នាក់​ ក្នុង​នោះ​មាន​ស្ត្រី​ចំនួន ១០៥២នាក់ ទៅ​ចួលរួម​ក្នុង​បណ្ដា​បេសកកម្ម​ចំនួន​១២ ក្នុង​១០​ប្រទេស ដូចជា​ សាធារណរដ្ឋ​ស៊ូដង់ ស៊ូដង់​ខាងត្បូង ឆាដ អាហ្វ្រិក​កណ្ដាល លីបង់ ស៊ីរី សាយប្រឹស ម៉ាលី យេមែន និង​សាធារណរដ្ឋ​កុងហ្គោ។ ​បច្ចុប្បន្ន​មាន​កង​ទ័ព​រក្សា​សន្ដិភាព​កម្ពុជា​កំពុង​បំពេញ​បេសកកម្ម​ក្នុង​តំបន់​ទាំង​នោះ​ចំនួន​៤៧១នាក់​ទៀត​ ក្នុង​នោះ​ក៏​មាន​នារី​៨៤នាក់​ផង​ដែរ​។

មជ្ឈមណ្ឌល​បាន​សរសេរ​ថា៖ «កម្លាំងកម្ពុជាមិនរាថយ ក្នុងការចូលរួមជាមួយបណ្តាប្រទេសបរិច្ចាគកងកម្លាំងស្វែងរកសុខសន្តិភាពជូន ប្រទេសដែលរងគ្រោះដោយជម្លោះ ព្រមទាំងនាំយកនូវកិត្តិយសជាបន្តបន្ទាប់មកជូនជាតិមាតុភូមិ រីឯទង់ជាតិកម្ពុជាក៏បន្តបង្ហូតយ៉ាងខ្ពស់ត្រដែតស្នើសិទ្ធិ ស្មើភាព ទាំងនៅទីបញ្ជាការអង្គការសហប្រជាជាតិ ក្នុងទីក្រុងញូវយ៉ក និងបណ្តាបេសកកម្មដែលមានវត្តមានរបស់កងទ័ពមួកខៀវកម្ពុជា»។


មជ្ឈមណ្ឌលជាតិរក្សាសន្តិភាពបានចាត់ទុកសមិទ្ធផលខាងលើនេះ គឺស្តែងចេញពីការប្តេជ្ញាចិត្តរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលសម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងក្នុងអង្គមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៨ ថា “កម្ពុជាបន្តបរិច្ចាគដល់ស្ថិរភាព សន្តិសុខ សន្តិភាពពិភពលោក ការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាពសម្រាប់គ្រប់មនុស្សជាតិ” ខណៈរដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជាបានថ្លែងនាកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីស្តីពីការរក្សាសន្តិភាពនៅរដ្ឋធានី Accra ប្រទេស Ghana ដោយបានលើកឡើងថា “ទោះក្នុងកាលៈទេសៈណាក៏ដោយកម្ពុជាផ្តល់តម្លៃខ្ពស់ដល់សន្តិភាព និងមិនគាំទ្រសង្គ្រាមឡើយ”៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម