Connect with us

សេដ្ឋកិច្ច

​ហាងឆេង​មាស​រក្សា​តម្លៃ​ទាប​ ៥៣៩៤ ដុល្លារ ក្នុងមួយតម្លឹង នៅ​ព្រឹក​ថ្ងៃអង្គារ​នេះ​

បានផុស

នៅ

ហាងឆេង​មាស​បាន​រក្សា​តម្លៃ​ទាប​ ៥៣៩៤ ដុល្លារ ​ក្នុងមួយតម្លឹង ​នៅ​ព្រឹក​ថ្ងៃ​អង្គារទី ០២ មិថុនា ២០២៦ ​បន្ទាប់​ពី​ការ​ប៉ះទង្គិច​គ្នា​ជា​ថ្មី​រវាង​សហរដ្ឋ​អាមេរិក ​និង​អ៊ីរ៉ង់​ កាល​ពី​ថ្ងៃ​ចន្ទ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កងទ័ពសហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទបានបើកការទម្លាក់គ្រាប់បែកលើប្រព័ន្ធរ៉ាដា និងមជ្ឈមណ្ឌលបញ្ជាដ្រូន នៅក្នុងប្រទេសអ៊ីរ៉ង់ ដែល​នេះ​គឺ​ជា​ការវាយប្រហារសងសឹក បន្ទាប់ពីទីក្រុង​តេហេរ៉ង់ បានបាញ់ទម្លាក់ដ្រូនអាមេរិកមួយគ្រឿងប្រភេទ MQ-1 Predator។

​លោក ឡុង សំណាង ​នាយក​អភិវឌ្ឍ​អាជីវកម្មនៃក្រុមហ៊ុន ​PP Link securities ​ប្រាប់កម្ពុជាថ្មីថា​​ ដោយ​សារ​លក្ខខណ្ឌ​សម្ពាធ​សង្គ្រាម​រវាង​សហរដ្ឋអាមេរិក​ និង​អ៊ីរ៉ង់ ​បាន​ធ្វើ​ឱ្យ​សម្ពាធ​នៃ​ការ​ប្រែប្រួល​តម្លៃ​ហាងឆេង​មាស ​មាន​កម្រិតខ្ពស់​ក្នុង​ការ​កែ​ប្រែ​ប្រួល​ឡើងចុះ ពោលគឺនៅតម្លៃជាង ៥ ពាន់ដុល្លារ ក្នុងមួយតម្លឹងរយៈពេលយូរ។

​អាជីវករផ្សារធំថ្មី ​បានប្រាប់ឱ្យដឹងថា ​តម្លៃ​មាស​បាន​ប្រែប្រួល​ឡើងចុះ​ នៅ​មួយ​រយៈ​ពេល​កន្លង​មក​នេះ​ ដោយ​សារ​បញ្ហា​នៅ​លើ​ពិភព​លោក​ ខណៈ​សម្មភាព​ទិញ-លក់​កើន​ឡើង​ច្រើន។​

​សម្រាប់​តម្លៃហាងឆេងមាសក្នុងស្រុកនៅ​តាមបណ្ដាហាងនានាក្នុងរាជធានីភ្នំពេញ ​លក់ចេញ​ ៥៤៣ ដុល្លារ ក្នុង​មួយជី​នៅ​ព្រឹកថ្ងៃអង្គារនេះ​៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម