ព័ត៌មានជាតិ
ឃាត់ខ្លួនបក្ខពួកក្រុមប្លន់យកម៉ូតូ២នាក់ ដកហូតអាវុធខ្លី១ដើម
ជនសង្ស័យ២នាក់ក្នុងចំណោមបក្ខពួក៦នាក់ ត្រូវនគរបាលខណ្ឌសែនសុខ ឃាត់ខ្លួនករណីធាក់ប្លន់យកម៉ូតូពីជនរងគ្រោះ និងដកហូតអាវុធខ្លីមួយដើមម៉ាកk59 រួមទាំងថ្នាំញៀនមួយចំនួន។
នគរបាលខណ្ឌសែនសុខប្រាប់ឲ្យដឹងថា នគរបាលប៉ុស្តិ៍រដ្ឋបាលឃ្មួញបានឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីលួចមានស្ថានទម្ងន់ទោស (យកជើងធាក់ផ្តួលយកម៉ូតូ និងរក្សាទុកអាវុធខ្លីគ្មានការអនុញ្ញាត នៅក្នុងបន្ទប់) និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចមុខធានាគារអេស៊ីលីដា ផ្លូវ១០១៩ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ កាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ ម៉ោង០៥ និង៣០នាទីភ្លឺ បង្កដោយជនសង្ស័យ៦នាក់ ក្នុងនោះគេចខ្លួន៤នាក់មិនស្គាល់ឈ្មោះ មធ្យោបាយ ដោយម៉ូតូ៦គ្រឿង ។

សមត្ថកិច្ចប្រាប់ទៀតថា ជនសង្ស័យ២នាក់ ដែលត្រូវឃាត់ខ្លួន ១-ឈ្មោះ អ៊ុង ដាវី ភេទស្រី អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវជាតិលេខ៥ ភូមិខ២ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ (គ្មានសារធាតុញៀន) អ្នកផ្សំគំនិត , ២-ឈ្មោះ សឹក គីរីន ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកដឹកសាច់គោ ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវជាតិលេខ៥ ភូមិខ២ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ (គ្មានសារធាតុញៀន) អ្នកផ្សំគំនិត និងបក្ខពួកគេចខ្លួន៤នាក់ទៀត បានធ្វើសកម្មភាព ធាក់ផ្តួលយកម៉ូតូ០១គ្រឿងម៉ាក សេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០២០ ពាក់ស្លាកលេខ ភ្នំពេញ IL-7734 របស់ជនរងគ្រោះឈ្មោះ ម៉ែន សុភាព ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើកឡានក្រឡុកបេតុង ក្រុមហ៊ុន ជូ ធាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។

វត្ថុតាងចាប់យករួមមាន អាវុធខ្លី ០១ដើម ម៉ាកk59 ពណ៌ទឹកប្រាក់ បង់០១ , គ្រាប់០៧គ្រាប់ , ក្រាមសថ្លា០៥កូនថង់តូច , កាតគ្រីម៉ូតូ០៦សន្លឹក , ឧបករណ៍កែច្នៃគ្រឿងញៀនមួយចំនួន ម៉ូតូ ០១គ្រឿង ម៉ាកសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០២០ ពាក់ស្លាកលេខ ភ្នំពេញ IL-7734 ។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ អនុវត្តតាមនីតិវិធី៕
អត្ថបទ ៖ រ៉ាវុទ្ធ

-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


