កីឡា
ស្មាត់ឆ្នើម ៥ រូបជាតួឯកគួរឲ្យចាប់អារម្មណ៍ក្នុងព្រឹត្តិការណ៍ SEA V. League 2026
ព្រឹត្តិការណ៍ប្រកួតបាល់ទះពានរង្វាន់ SEA V.League លើកទី៦ មិនដូចពានលីគផ្សេងឡើយ។ វាមិនត្រឹមតែជាការប្រកួតដើម្បីស្វែងរកពិន្ទុប៉ុណ្ណោះទេ ប៉ុន្តែជាការប្រកួតដើម្បីបន្សល់ទុកនូវកេរ្តិ៍មរតក។
ស្មាត់ ៥ នាក់ដែលលេចធ្លោលើឆាកអន្តរជាតិ ត្រូវបានចាត់ទុកជាតួគួរឲ្យចាប់អារម្មណ៍បំផុតសម្រាប់ក្រុមជម្រើសជាតិរបស់ពួកគេ។ ការវាយផ្តាច់យកពិន្ទុ ឆ្ពោះទៅរកការគ្រងជើងឯកស្ថិតនៅក្រោមខ្សែប្របន្ទាត់តែមួយ កែវភ្នែកនៃអ្នកគាំទ្រទាំង ៥ ប្រទេសកំពុងផ្តោតលើពួកគេ។

ស្មាត់ទី ១ រកបានពិន្ទុបំបែកកំណត់ត្រានៅក្នុងប្រវត្តិសាស្ត្រលីគបាល់ទះតៃវ៉ាន់ គឺ វឿន វាសនា ដែលជាក្តីសង្ឃឹមគួរឲ្យទុកចិត្តសម្រាប់អ្នកគាំទ្រកម្ពុជា។ ប្រភពពីខាងក្រៅយល់ឃើញថា ក្រុមបាល់ទះជម្រើសជាតិកម្ពុជា លែងស្ថិតនៅក្រោមការមើលស្រាលរបស់ពួកគេទៀតហើយ ប៉ុន្តែជាឧបសគ្គធំរបស់។ រជ្ជកាលថ្មីនៃក្រុមបាល់ទះកម្ពុជាបានរះឡើងនាប៉ុន្មានឆ្នាំចុងក្រោយ រាប់ចាប់តាំងពីក្រុមដែលគេមិនចាប់អារម្មណ៍ បានក្លាយជាក្រុមប្រជែងយកមេដាយកីឡាស៊ីហ្គេមជាបន្តបន្ទាប់។ វឿន វាសនា កម្ពស់ ១.៩៦ម៉ែត្រ មកពីលីគតៃវ៉ាន់ គឺ ជាតារារះដ៏ត្រចះត្រចង់លើឆាកអន្តរជាតិដែលបានក្លាយអាវុធដ៏មហិមារបស់កម្ពុជា។

ស្មាត់ Bryan Bagunas មានអារម្មណ៍ជាទម្ងន់ប្រវត្តិសាស្ត្ររបស់ហ្វីលីពីន។ រូបគេបានក្លាយជាបុរសហ្វីលីពីនទី ១ បានឈ្នះជើងឯកលីគបាល់ទះនៅប្រទេសជប៉ុន។ រូបគេជាប្រធានក្រុមស្ងប់ស្ងាត់ពោរពេញដោយព្យុះភ្លៀង។ ការបង្ហាញសមត្ថភាពលើកនេះគឺមិនមែននៅលីគជប៉ុននោះទេ ប៉ុន្តែជាពាន SEA V. League នៅទឹកដីកំណើតរបស់ខ្លួន។ កីឡាករកម្ពស់ ១.៩៥ ម៉ែត្រមកពីលីគជប៉ុនជាក្តីរំពឹងជួយក្រុមឈានទៅរកលទ្ធផលកាន់តែអស្ចារ្យ។

ចំពោះមុខសំណាញ់ទី ស្មាត់ Boy Arnez Arabi ជាកម្លាំងធម្មជាតិរបស់ឥណ្ឌូណេស៊ី។ ម្ចាស់ពានកីឡាករល្អបំផុតប្រចាំព្រឹត្តិការណ៍ AVC Cup ឆ្នាំ ២០២៦ បានបង្ហាញសមត្ថភាពដ៏អស្ចារ្យរួចហើយទាំងការវាយផ្តាច់ និងវាយសេវាដ៏សាហាវ។ រូបគេជាអាវុធដ៏គ្រោះថ្នាក់របស់ឥណ្ឌូណេស៊ី។ កម្ពស់ត្រឹមតែ ១.៨៨ ម៉ែត្រ ប៉ុន្តែលោតខ្ពស់ដូចសត្វទទះស្លាបហើរលើវេហាគឺជាអ្វីដែល អ្នកគាំទ្រទន្ទឹងរង់ចាំមើលភាពអស្ចារ្យរបស់គេបន្តទៀត។

ក្តីសង្ឃឹមរបស់ វៀតណាម មិនអាចខ្វះបានពីកីឡាករ Nguyen Ngoc Thuan ដែលជាសសរស្តម្ភរបស់ក្រុម។ កីឡាករកម្ពស់ ១.៩៤ម៉ែត្រ ជាគ្រាប់រ៉ុហ្គេត ដ៏មានថាមពលសម្រាប់ក្រុមជម្រើសជាតិវៀតណាម។ កីឡាករវ័យ ២៧ ឆ្នាំនេះរូបនេះពោរពេញដោយបទពិសោធទាំងការផ្តាច់ ការវាយសេវា និងការការពារ គឺពិតជាមានប្រសិទ្ធភាពដែលបង្កើតភាពវឹកវរក្នុងការប្រកួត។ រូបគេនេះហើយដែលអ្នកគាំទ្រវៀតណាមចាប់អារម្មណ៍បំផុត។
ចុងក្រោយស្មាត់ Aung Thu ដែលជាគ្រាប់រ៉ុហ្គេត របស់ ក្រុមបាល់ទះមីយ៉ាន់ម៉ា។ កីឡាករកម្ពស់ ១.៩៤ ធ្លាប់លេងនៅប្រទេសជប៉ុន ហើយពេលនេះត្រូវបញ្ចេញសមត្ថភាពឲ្យជម្រើសជាតិ។ ពិតជាកក្រើកហើយដែលមានបុរសធ្លាប់លេងនៅជប៉ុនប៉ះគ្នាគឺកីឡាករហ្វីលីពីន Bagunas។ រូបគេមានបទពិសោធច្រើនណាស់ក្នុងការប្រកួតកីឡាទ្វីបអាស៊ី កីឡាស៊ីហ្គេម និងព្រឹត្តិការណ៍ជាច្រើនទៀត។
សូមបញ្ជាក់ថា ការប្រកួតពានរង្វាន់ SEA V. League ជុំទី១ គ្រោងធ្វើពីថ្ងៃទី១៥ ដល់ ទី១៩ ខែកក្កដា នៅប្រទេសហ្វីលីពីន និងជុំទី២ ពីថ្ងៃទី២២ ដល់ ទី២៦ ខែកក្កដា នៅប្រទេសឥណ្ឌូណេស៊ី៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


