Connect with us

ព័ត៌មានជាតិ

សម្តេចតេជោផ្ញើលិខិតរំលែកទុក្ខជូនលោក កឹម សុខា ចំពោះមរណភាពម្ដាយបង្កើត

បានផុស

នៅ

ប្រធាន​ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា សម្តេចតេជោ ហ៊ុន សែន បាន​ផ្ញើ​សារ​លិខិត​ចូលរួម​រំលែក​ទុក្ខ​ជូន លោក កឹម សុខា និងក្រុមគ្រួសារ ចំពោះមរណភាពរបស់ ឧបាសិកា សៅ ង៉ែត ដែលត្រូវជាមាតាបង្កើតរបស់ លោក កឹម សុខា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​សារលិខិតរំលែកទុក្ខ ចុះថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត​ បាន​សម្តែង​នូវ​ការ​សោកស្តាយ​ស្រណោះអាឡោះអាល័យជាពន់ពេក ចំពោះការបាត់បង់ឧបាសិកា សៅ ង៉ែត ដែល​ត្រូវជាមាតាបង្កើត មាតា​ក្មេក ជីដូន និងជីទួត ជាទីគោរពស្រឡាញ់បំផុតនៃ​គ្រួសារ​លោក កឹម សុខា និង​ជា​បុគ្គល​ដែល​​ប្រកបដោយព្រហ្មវិហារធម៌ និងសង្គហធម៌​ជាគំរូ​មួយរូប​របស់​កូន​ ចៅ​ ប្រុស ស្រី។ ជាមួយគ្នានេះដែរ សម្តេចតេជោ និងសម្ដេច​កិត្តិ​ព្រឹទ្ធបណ្ឌិត ក៏បាន​ឧទ្ទិស​បួងសួង​ដល់​ដួងវិញ្ញាណក្ខន្ធរបស់ ឧបាសិកា សៅ ង៉ែត បានទៅចាប់បដិសន្ធិ និងសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ។


គួរ​ឱ្យ​ដឹង​ដែរ​ថា​ឧបាសិកា សៅ ង៉ែត ​ត្រូវ​ជា​ម្ដាយ​បង្កើត​របស់​​លោក​ កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ បានទទួលមរណភាព កាលពីថ្ងៃ​ពុធ ទី៨ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ១១​យប់​ ​ដោយ​ជរា​ពាធក្នុង​​ជន្មាយុ​១០១​ឆ្នាំ៕


អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម