ព័ត៌មានជាតិ
គ្រួស-ខ្សាច់ក្នុងខេត្តក្រចេះ មិនត្រឹមអាចផ្គត់ផ្គង់ក្នុងខេត្ត បាននាំចេញទៅលក់បន្តនៅខេត្តនានា
ខេត្តក្រចេះជាប់ដងទន្លេមេគង្គ សំបូរទៅដោយធនធានរ៉ែមានមាស ធ្យូងថ្ម ថ្មសំណង់ ថ្មម៉ាប ក្រួស ខ្សាច់ សម្រាប់ទាញធ្វើអាជីវកម្ម។

ពាក់ព័ន្ធការទាញអាជីវកម្មធនធានរ៉ែក្នុងខេត្ត លោក រ័ត្ន តុលា ប្រធានមន្ទីររ៉ែ និងថាមពលខេត្តក្រចេះបានឲ្យកម្ពុជាថ្មីដឹងថា ក្នុងខេត្តក្រចេះ មានសហគ្រាសធ្វើអាជីវកម្មគ្រួស-ខ្សាច់សំណង់ចំនួន ៧ សហគ្រាស ស្មើនឹង ៧ អាជ្ញាប័ណ្ណ ក្នុងនោះនៅក្នុងក្រុងក្រចេះមាន ៣ កន្លែង, ស្រុកចិត្របុរីចំនួន ១ កន្លែង, ស្រុកឆ្លូងចំនួន ១ កន្លែង និងស្រុកព្រែកប្រសប់ចំនួន ២ កន្លែង ដែលបច្ចុប្បន្នបាននឹងកំពុងដំណើរផ្គត់ផ្គង់តម្រូវការក្នុងខេត្តនិងក្រៅខេត្តដូចជាខេត្តមណ្ឌលគិរី ត្បួងឃ្មុំ និងខេត្តកំពង់ចាម។
លោកបញ្ជាក់ថា សហគ្រាសធ្វើអាជីវកម្មគ្រួស-ខ្សាច់សំណង់ទាំង ៧ មានអាជ្ញាប័ណ្ណត្រឹមត្រូវអនុញ្ញាតិដោយក្រសួង ដោយម្ចាស់អាជីវកម្មទាំងនោះបានបំពេញតាមនីតិវិធីដើម្បីស្នើសុំអាជ្ញាប័ណ្ណពីក្រសួងពាក់ព័ន្ធនានា ហើយក្រសួងក៏បានបញ្ជូនមន្ត្រីជំនាញចុះមកសិក្សាត្រួតពិនិត្យផលប៉ះពាល់ផ្សេងៗរួចរាល់ផងដែរ។


លោកបញ្ជាក់ថា ដោយអនុវត្តតាមនីតិវិធីក្នុងការស្នើសុំអាជ្ញាប័ណ្ណគ្រួស-ខ្សាច់ពីក្រសួង៖
ទី១- ម្ចាស់អាជីវកម្មត្រូវដាក់ពាក្យស្នើសុំទៅក្រសួងពាក់ព័ន្ធ រួចបើកវេទិការសាធារណៈពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋជុំវិញតំបន់ទាំងនោះ។
ទី២- ការចុះសិក្សាពីជលវិទ្យា ដែលជាការសិក្សាអំពីការកកើត ការបែងចែកវដ្តទឹក និងចលនារបស់ទឹកទន្លេ ទឹកក្រោមដី និងជម្រៅទឹកទន្លេ។
ទី៣- ការសិក្សាអំពីផលប៉ះពាល់នៃបរិស្ថានរួចរាល់ជាស្ថាពរ ទើបក្រសួងពាក់ពន្ធ័ទាំងនោះអនុញ្ញាតិផ្ដល់អាជ្ញាប័ណ្ណ។
ខេត្តក្រចេះ គឺមិនមានបញ្ហាបាក់ច្រាំងទន្លេមេគង្គពីការបូមគ្រួស-ខ្សាច់នោះឡើយ បើទោះបីជាក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក ខេត្តក្រចេះធ្លាប់ជួបករណីបាក់ច្រាំងគឺបណ្តាលមកពីកត្តាធម្មជាតិ។
ខេត្តក្រចេះគឺជាខេត្តដ៏មានសក្តានុពលសេដ្ឋកិច្ចលើវិស័យកសិកម្ម-ឧស្សាហកម្ម ទេសចរណ៍ និងការវិនិយោគ ដែលកំពុងដើរតួនាទីជាស្នួលដ៏សំខាន់មួយនៅភូមិភាគឦសាននៃប្រទេសកម្ពុជា។ វិស័យទាំងនេះ ត្រូវបានកំណត់ជាវិស័យអទិភាព និងដាក់បញ្ចូលក្នុងក្របខ័ណ្ឌអភិវឌ្ឍន៍ខេត្តក្រចេះ ក្នុងមហិច្ចតាកាត់បន្ថយភាពក្រីក្រឱ្យបាន ១%ក្នុងមួយឆ្នាំ៕
អត្ថបទ៖ ប្រុញ វិធិន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


