Connect with us

ព័ត៌មានជាតិ

រដ្ឋមន្រ្តីសុខាភិបាល ក្រើនរំលឹកថ្នាក់ដឹកនាំគ្រប់កម្រិតត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់លើបញ្ហាជំងឺគ្រុនឈាមក្នុងរដូវវស្សានេះ

បានផុស

នៅ

លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានធ្វើការក្រើនរំលឹកដល់ថ្នាក់ដឹកនាំគ្រប់កម្រិតត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ និងសហការគ្នាបន្ថែមទៀតទៅលើបញ្ហាជំងឺគ្រុនឈាមដែលកំពុងមានការកើនឡើងនៅក្នុងរដូវវស្សានេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងឱកាសដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំ សម្រាប់ខែកក្កដា ដើម្បីពិនិត្យវឌ្ឍនភាព ជំរុញ និងលើកទិសដៅការងារបន្ត ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង និងអង្គភាពថ្នាក់កណ្តាល មន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងតាមប្រព័ន្ធ Zoomនៅព្រឹកថ្ងៃទី២០កក្កដានេះ នៅទីស្តីការក្រសួង លោក សាស្ត្រាចារ្យ រដ្ឋមន្ត្រីបានណែនាំឱ្យមានកិច្ចសហការគ្នាឱ្យបានគ្រប់កម្រិតដោយថ្នាក់ដឹកនាំ មជ្ឈមណ្ឌលជាតិ មន្ទីរសុខាភិបាល និងអជ្ញាធរមូលដ្ឋាន ក្នុងការចាត់វិធានការអប់រំសុខភាពជូនប្រជាពលរដ្ឋជាប់ជាប្រចាំ បង្ការការពារពីការកើតជំងឺគ្រុនឈាម និងស្វែងរកសេវាសុខាភិបាលដែលនៅជិតផ្ទះបំផុតឱ្យបានទាន់ពេលវេលា ករណីសង្ស័យមានជំងឺគ្រុនឈាម។

លោកសាស្ត្រាចារ្យ រដ្ឋមន្ត្រីបានបន្តថា បន្ថែមពីនេះ មន្ទីរសុខាភិបាលទាំងអស់ ត្រូវបង្កលក្ខណៈឱ្យមានភាពល្អប្រសើរនូវការបម្រើសេវាសុខាភិបាល បច្ចេកទេសព្យាបាល ពិនិត្យឱសថឱ្យបានគ្រប់គ្រាន់ និងជំរុញអ្នកជំនាញចុះអង្កេតស្រាវជ្រាវតំបន់ដែលមានហានីភ័យខ្ពស់ ដើម្បីវាយតម្លៃ និងគ្រប់គ្រងស្ថានការណ៍។ លើសពីនេះ ត្រូវបង្កើនការតាមដានប្រុងប្រយ័ត្នខ្ពស់អំពីសុខភាពសាធារណៈ ជំងឺឆ្លងនានា ដែលអាចនឹងមានកត្តាប្រឈមពីបណ្តាប្រទេសនានាគ្រប់ពេលវេលា។

លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានណែនាំឱ្យជំរុញការងារជាប្រចាំថ្ងៃ និងធ្វើបច្ចុប្បន្នភាពការងារស្របតាមស្ថានភាព ដើម្បីពិនិត្យវឌ្ឍនភាព និងវាយតម្លៃឆ្លុះបញ្ចាំងនូវចំណុចអនុវត្តបានល្អប្រសើរ ការងារមិនទាន់ល្អប្រសើរ និងភាពយឺតយ៉ាវនៃការងារ និងស្វែងរកដំណោះស្រាយបានទាន់ពេលវេលា។

លោកសាស្រ្តាចារ្យរដ្ឋមន្ត្រីបានគូសរំលេចថា «សូមកុំឱ្យស្ទាក់ស្ទើរក្នុងភាពជាអ្នកដឹកនាំ ជាពិសេសនៅអង្គភាព ដោយត្រូវបណ្តុះស្មារតី ត្រូវប្រឡងប្រណាំងជាមួយខ្លួនឯង ដោយការទទួលខុសត្រូវ និងអនុវត្តឱ្យមានប្រសិទ្ធភាព។ភាពរីកចម្រើនអង្គភាពត្រូវផ្តោតសំខាន់លើ អភិបាលកិច្ច និងភាពជាអ្នកដឹកនាំ»៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម