Connect with us

ព័ត៌មានអន្ដរជាតិ

លោក ត្រាំ ចង់​តែង​តាំង​ ​ប្រធាន FIFA ជា​ប្រមុខ​ UN សម្រាប់​អាណត្តិ​បន្ទាប់​​ ចាប់ពី​ដើម​ឆ្នាំក្រោយ​

បានផុស

នៅ

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ លើក​ឡើង​ថា ខ្លួន​ចង់​ឱ្យ​ប្រធាន ​FIFA លោក Gianni Infantino ក្លាយ​ជាអគ្គលេខាធិការ​បន្ទាប់ ​របស់​អង្គការសហប្រជាជាតិ(UN)។ នេះបើយោងតាមការចុះផ្សាយ​របស់​កាសែត New York Post កាល​ពីថ្ងៃអង្គារ ទី​២១ ខែ​កក្កដា ឆ្នាំ ២០២៦ ។

ប្រភពជិតស្និទ្ធរបស់​​រដ្ឋបាល​​អាមេរិក​ ត្រូវ​បាន​ស្រង់សម្តី​ដូច​និយាយ​ថា៖ « ប្រធានាធិបតី​ជឿជាក់​ថា លោក Infantino ទទួល​បាន​ការ​គោរព​ដោយ​មនុស្សគ្រប់គ្នា​នៅជុំវិញពិភពលោក ហើយ​ទទួលស្គាល់​ថា​ លោកមានសមត្ថភាពពិសេស​ក្នុងការនាំមនុស្សមក​​ជួបជុំគ្នា»។

ប្រធាន​ FIFA, លោក ត្រាំ និង​មេដឹកនាំ​ម៉ិកស៊ិក ក្នុង​ព្រិត្តិការណ៍ FIFA។ រូបភាព៖ AA
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Infantino អាយុ ៥៦ ឆ្នាំ បាន​បង្កើតទំនាក់ទំនងជិតស្និទ្ធ​ជាមួយ​ លោក ត្រាំ​ អំឡុងពេលព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក​ឆ្នាំ​នេះ ដោយ​ប្រធាន FIFA ជា​អ្នក​កើតនៅប្រទេសស្វីស បាន​ខិតខំប្រឹង​ប្រែងម្តងហើយម្តងទៀត​ ដើម្បី​​បង្កើន​ភាព​ជិត​ស្និទ្ធិ​ជាមួយ​មេដឹកនាំ​អាមេរិក រួមទាំងការប្រគល់​រង្វាន់សន្តិភាពដំបូង​របស់ FIFA ដល់​លោក ត្រាំ នៅក្នុងខែធ្នូ​ ឆ្នាំ​២០២៣ ទៀត​ផង​។

គួរ​បញ្ជាក់​ថា អ្នកស្នងតំណែង​របស់​ លោក Antonio Guterres ​ប្រធានអង្គការសហប្រជាជាតិ​បច្ចុប្បន្ន នឹងបម្រើការងាររយៈ​ពេល​ ៥ឆ្នាំ ដោយចាប់ផ្តើមពីថ្ងៃទី០១ ខែមករា ឆ្នាំ ២០២៧​។

យោងតាម​មាត្រា៩៧ នៃធម្មនុញ្ញ​អង្គការសហប្រជាជាតិ អគ្គ​លេខាធិការ​ត្រូវបាន​តែងតាំងដោយមហាសន្និបាត​តាមអនុសាសន៍​របស់ក្រុមប្រឹក្សាសន្តិសុខ​។

ដើម្បីទទួលបានតំណែង​នេះ លោក Infantino ត្រូវការ​ការគាំទ្រ​ពីក្រុម​ប្រឹក្សាសន្តិសុខដែលមាន​សមាជិក ១៥រូបជាមុនសិន ដែល​សមាជិកអចិន្ត្រៃយ៍ទាំង​ ៥រូបអាចប្រើសិទ្ធិ មុនពេលទទួលបានការយល់ព្រមពីមហាសន្និបាត។

លោក ត្រាំ បានរិះគន់ម្តងហើយម្តងទៀត ​ចំពោះការបរាជ័យរបស់អង្គ​ការសហប្រជាជាតិ​ក្នុងការដើរតួនាទីយ៉ាងសកម្មក្នុង​ការដោះស្រាយ​ជម្លោះសកលធំៗ។

ចាប់តាំងពី​វិលត្រឡប់ទៅ​កាន់សេតវិមានវិញ​កាលពីឆ្នាំមុន លោក ​ត្រាំ​  បានកាត់បន្ថយមូល​និធិរបស់សហរដ្ឋអាមេរិកសម្រាប់អង្គការសហប្រជាជាតិ​យ៉ាង​ច្រើន​ ថែម​ទាំង​ដកសហរដ្ឋអាមេរិកចេញ​ពីអង្គការជាច្រើនដែល​ជាប់ពាក់ព័ន្ធជាមួយអង្គការសហប្រជាជាតិ រួមទាំងអង្គការ​សុខភាពពិភព​លោក (WHO)​ ផង​ដែរ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម