សេដ្ឋកិច្ច
វិស័យឯកជនចាប់ដៃគ្នាអភិវឌ្ឍមជ្ឈមណ្ឌលដឹកជញ្ជូនទំនិញតាមផ្លូវអាកាស នៅខេត្តព្រះសីហនុ
ក្រុមហ៊ុន World Bridge Group និងក្រុមហ៊ុន សូស៊ូយេតេ កុងសេស្យូនែរ ដឺ ឡាអេរ៉ូព័រ (CSA) នៅថ្ងៃទី ២១ កក្កដា ២០២៦ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្ដីពីការបង្កើតក្របខណ្ឌកិច្ចពិភាក្សាសម្រាប់ការអភិវឌ្ឍមជ្ឈមណ្ឌលដឹកជញ្ជូនទំនិញតាមផ្លូវអាកាស និងភស្ដុភារកម្មនៅអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ។

លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល មានប្រសាសន៍ថា ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះ បានបញ្ជាក់ឱ្យឃើញអំពីការចាប់ដៃគូរវាងស្ថាប័នឯកជនឈានមុខទាំងពីរ ដើម្បីបង្កើតក្របខ័ណ្ឌ កិច្ចពិភាក្សាសម្រាប់ការអភិវឌ្ឍមជ្ឈមណ្ឌលដឹកជញ្ជូនទំនិញតាមផ្លូវអាកាស និងភស្តុភារកម្ម (Air Cargo and Logistic Hub) នៅអាកាសយានដ្ឋានអន្តរជាតិ ខេត្តព្រះសីហនុ ដែលជាដំណាក់កាលថ្មីមួយទៀត ជួយទ្រទ្រង់ដល់ខ្សែច្រវ៉ាក់ ភស្តុភារកម្មកម្ពុជា ជាពិសេសការប្រែក្លាយទៅជាមជ្ឈមណ្ឌលភស្តុភារកម្ម ដែលអាចតភ្ជាប់បបណ្ដាញដឹកជញ្ជូនទំនិញរវាងផ្លូវអាកាស និងផ្លូវសមុទ្រផងដែរ។
លោក ម៉ៅ ហាវណ្ណាល់ បន្ថែមថា ការខិតខំចូលរួមចំណែករបស់វិស័យឯកជនក្នុងវិស័យអាកាសចរណ៍ស៊ីវិល ដូចជាព្រឹត្តិការណ៍នៅថ្ងៃនេះ គឺពិតជាបានឆ្លើយតបដោយផ្ទាល់ និងមានប្រសិទ្ធភាព ស្របតាម «យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១» របស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ នៃរដ្ឋសភា ដែលបានដាក់ចេញយុទ្ធសាស្រ្តចំនួន ៥ រួមមាន៖ កំណើនសេដ្ឋកិច្ច, បង្កើតការងារឱ្យកាន់តែច្រើន, កាត់បន្ថយភាពក្រីក្រ, បង្កើនប្រសិទ្ធភាពស្ថាប័ន និងធានាចីរភាព នៃការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច។

យោងតាមរបាយការណ៍របស់អាកាសចរណ៍ស៊ីវិលនៅក្នុងឆមាសទី១ ២០២៦ ការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសសម្រេចបាន ៤៧ ៦២៧ តោន កើនឡើង ២៩% ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២៥។
នៅក្នុងឆ្នាំ ២០២៥ កម្ពុជាទទួលបានជើងហោះហើរចេញ-ចូល (ទ្វេទិស) ចំនួន ៦៤ ៨២១ ជើង កើនឡើង ១១%, អ្នកដំណើរចេញ-ចូល (ទ្វេទិស) ចំនួនជិត ៧ លាននាក់ (៦៩៨៨២៥៩) កើនឡើង ១២% និងទំនិញតាមផ្លូវអាកាសមានចំនួន ៩៣ ៨៨៩ តោន កើន ២១% ប្រៀបធៀបនឹងឆ្នាំ ២០២៤៕



-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


